កីឡា
ឃួន ឡាបូរ៉ាវី ជាកីឡាករម្នាក់គត់ ឈ្នះស្បែកជើងមាស នៅ ២ ក្លិបផ្សេងគ្នា ក្នុងពានសម្តេចតេជោ
លោក ឃួន ឡាបូរ៉ាវី បានជាប់ឈ្មោះ ជាកីឡាករម្នាក់គត់ដែល ធ្លាប់មានប្រវត្តិឈ្នះពានស្បែកជើងមាសជាមួយ ២ ក្លិបផ្សេងគ្នាក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ការប្រកួតពានរង្វាន់ពានសម្តេចតេជោថ្នាក់ជាតិ បានរៀបចំឡើងចំនួន ១៨ លើកហើយ ខណៈនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ១៩។ បើក្រឡេកមើលអំពីសមាសភាពកីឡាករ ធ្លាប់មានប្រវត្តិឈ្នះពានស្បែកជើងមាសវិញ គឺមានតែលោក ឃួន ឡាបូរ៉ាវី ម្នាក់គត់ ដែលធ្លាប់បានឈ្នះជាមួយ ២ ក្លិបផ្សេងគ្នា ពោលគឺជាមួយ ព្រះខ័នរាជស្វាយរៀង និង បឹងកេត។
លោក ឃួន ឡាបូរ៉ាវី ឈ្នះដំបូងនៅឆ្នាំ ២០១១ អំឡុងពេលលេងឱ្យក្រុម ព្រះខ័នរាជស្វាយរៀង ដោយពេលនោះរកបាន ២២ គ្រាប់។ នៅឆ្នាំ ២០១២ ជាមួយក្រុម ព្រះខ័នរាជស្វាយរៀង ដដែល លោកបានឈ្នះ ១ លើកទៀត បន្ទាប់ពីរកបាន ២២ គ្រាប់។ លុះចូលរួមជាមួយ បឹងកេត លោកបានសាងកំណត់ត្រាឈ្នះស្បែកជើងមាស ២ លើកទៀត គឺនៅឆ្នាំ ២០១៤ រកបាន ១២ គ្រាប់ និង ចុងក្រោយនៅឆ្នាំ ២០១៧ រកបានចំនួន ១៦ គ្រាប់។

ក្រឡេកមកមើលកីឡាករផ្សេងៗទៀត ដែលធ្លាប់ឈ្នះស្បែកជើងមាសក្នុងពានសម្តេចតេជោដែរ គឺមិនមានកីឡាករណាម្នាក់ធ្លាប់ឈ្នះជាមួយ ២ ក្លិប ដូចលោកឃួន ឡាបូរ៉ាវី ឡើយ។
គួរឱ្យដឹងផងដែរ ថា លោកឃួន ឡាបូរ៉ាវី ជាកីឡាករ ដែលឈ្នះស្បែកជើងមាសក្នុងពានសម្តេចតេជោនេះច្រើនជាងគេបង្អស់ ពោលគឺចំនួន ៤ លើក៕

អត្ថបទ៖ សេម កុសល
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


