កីឡា
អូឡាំពិក២០២៨ កំពុងស្ថិតលើដំណើររៀបចំដ៏ល្អ បន្ទាប់ពីទស្សនកិច្ចរបស់ IOC
គណៈកម្មការសម្របសម្រួលរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ដើម្បីតាមដានវឌ្ឍនភាពរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្តៅ ឆ្នាំ២០២៨។

នេះនឹងរួមបញ្ចូលការបញ្ចប់ផែនការមេនៃទីកន្លែង កាលវិភាគនៃការប្រកួត ការដាក់ស្លាកសញ្ញា ការដាក់លក់សំបុត្រ និងការសម្ពោធម៉ាស្កូតជាផ្លូវការ។ ការជ្រើសរើសអ្នកស្ម័គ្រចិត្តដែលជាធាតុសំខាន់ក្នុងការរៀបចំហ្គេម។
លោក Casey Wasserman ប្រធាន LA28 Organizing បាននិយាយថា ៖«យើងបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ហ្គេមរបស់យើង ហើយត្រៀមខ្លួនជាស្រេចដើម្បីឈានចូលដំណាក់កាលអនុវត្ត។ ជាមួយនឹងក្រុមដែលមានទេពកោសល្យ ពួកយើងផ្តោតលើការផ្តល់នូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់អត្តពលិក អ្នកគាំទ្រ និងអ្នកទស្សនា»។
គណៈកម្មាការ IOC បានទៅទស្សនាកន្លែងនានានៅ Long Beach, Pasadena និង Intuit Dome នៅ Inglewood ហើយបានបញ្ចប់ដំណើរទស្សនកិច្ចនៅ UCLA ដែលជាទីតាំងនៃភូមិកីឡាសម្រាប់អូឡាំពិក និងប៉ារ៉ាឡាំពិក។ អ្នករៀបចំ LA កំពុងប្តេជ្ញាប្រើប្រាស់កន្លែងដែលមានស្រាប់ក្នុងឆ្នាំ២០២៨ ជំនួសឱ្យការកសាងកីឡដ្ឋានកីឡាអចិន្ត្រៃយ៍ ហើយទីតាំងល្បីៗដូចជា Los Angeles Memorial Coliseum និង Rose Bowl នឹងរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកម្តងទៀត។
ទោះជាយ៉ាងណា កីឡាមួយចំនួនមិនទាន់ស្វែងរកកន្លែងសមរម្យ ដូចជា កីឡា Lacrosse sixes, កីឡា pentathlon ទំនើប និងកីឡា cricket ដែលអាចលេងនៅ East Coast ប៉ុន្តែ Wasserman មិនបានច្រានចោលការរៀបចំឡើយ។
“រាល់ពេលដែលយើងទៅលេងទីក្រុង Los Angeles យើងត្រូវបានគេរំលឹកថាទីក្រុងនេះអស្ចារ្យប៉ុណ្ណា។ ប្រជាជនអស្ចារ្យប៉ុណ្ណា។ យើងឃើញពីគុណភាព និងបរិមាណនៃសម្ភារកីឡាលំដាប់ពិភពលោក ទំនើបទាន់សម័យ។ ប្រធានគណៈកម្មការសម្របសម្រួល LA28 របស់ IOC លោកស្រី Nicole Hoevertsz បានប្រាប់ Olympics.com។
លោកស្រី Hoevertsz ដែលបានចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុង Los Angeles ឆ្នាំ១៩៨៤ បានរំលឹកពីបទពិសោធន៍របស់គាត់នៅក្នុងទីក្រុង ហើយឆ្លៀតពេលដោះស្រាយបញ្ហាដឹកជញ្ជូន។ លោកស្រីបាននិយាយថា ៖«យើងមានបញ្ហាដឹកជញ្ជូនរួចហើយនៅឆ្នាំ១៩៨៤ ហើយជាការពិត យើងត្រូវចាំថា អំឡុងពេលហ្គេមយើងនឹងមានគន្លងជាក់លាក់ ដូច្នេះវាមិនអាចប្រៀបធៀបទៅនឹងអ្វីដែលចរាចរនាពេលបច្ចុប្បន្នទេ»។

គួររម្លឹកថា ការប្រកួតកីឡាអូឡាំពិក LA28 ត្រូវបានកំណត់ធ្វើខែកក្កដា ឆ្នាំ២០២៨ ខណៈកីឡាប៉ារ៉ាឡាំពិក នៅខែសីហា ដោយទាំងពិធីបើក និងបិទធ្វើឡើងនៅ Los Angeles Memorial Coliseum និង SoFi Stadium៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


