កីឡា
ក្លិប២កំពង់ចង់បាន Ruud van Nistelrooy ក្រោយចាកចេញពី Man Utd
លោក Ruud van Nistelrooy បានបញ្ចប់ការងារជាគ្រូបង្វឹកបណ្ដោះអាសន្ននៅក្លិប Manchester United កាលពីថ្មីៗនេះ បន្ទាប់ពីក្លិបបានតែងតាំងលោក Ruben Amorim ជាគ្រូបង្វឹកថ្មីរបស់ក្លិប។

លោក Ruud van Nistelrooy ត្រូវបានគេរាយការណ៍ថា កំពុងពិចារណា សម្រាប់តំណែងជាអ្នកចាត់ការទូទៅជាមួយក្លិបចំនួន២ បានកំពុងចាប់អារម្មណ៍លោក បន្ទាប់ពីការចាកចេញពី Man United។
ក្រោយការចេញពីក្លិបមិនបានប៉ុន្មានសប្ដាហ៍មានដំណឹងថា ក្លិប Hamburg នៅលីគទី២របស់អាល្លឺម៉ង់ និងក្លិបអង់គ្លេស Leicester City កំពុងពិចារណានាំយកលោក Van Nistelrooy ជាគ្រូបង្វឹក។

ក្លិប Hamburg បានបញ្ចប់តួនាទីលោក Steffen Baumgart នៅចុងសប្តាហ៍នេះ។ ពួកគេកំពុងសម្លឹងឃើញលោក Van Nistelrooy ជាបេក្ខភាពគ្រូបង្វឹកថ្មី។ ទន្ទឹមជាមួយគ្នា បុរសវ័យ៤៨ឆ្នាំរូបនេះត្រូវបានក្លិប Leicester City បានទាក់ទងគាត់ផងដែរ ក្រោយពួកគេបានបញ្ចប់តួនាទីគ្រូបង្វឹកលោក Steve Cooper កាលពីថ្ងៃអាទិត្យ។
ក្នុងអំឡុងពេលជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Man Utd លោក Ruud van Nistelrooy ដឹកនាំក្រុមបានចំនួន៤ប្រកួតក្នុងនោះឈ្នះក្លិប Leicester ២លើក ឈ្នះក្លិប PAOK ១លើក និងស្មើគ្នា Chelsea ១លើក។ លោកធ្លាប់ដឹកនាំក្លិប PSV Eindhoven ឆ្នាំ២០២២ និងបានជួយក្រុមឈ្នះពានរង្វាន់ KNVB Cup៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


