កីឡា
កម្ពុជា ត្រូវបង្កើនការប្រកួតនារីឲ្យច្រើន ទើបអាចប្រជែងនឹងក្រុមកម្រិតខ្ពស់
ឆ្នាំ២០២៥ខាងមុខ ក្រុមបាល់ទាត់នារីកម្ពុជាមានភារកិច្ចក្នុងពានរង្វាន់អន្ដរជាតិធំ២គឺព្រឹត្តិការណ៍កីឡាសុីហ្គេមនៅប្រទេសថៃ និងការប្រកួតពានរង្វាន់ ASEAN Championship។

លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ការប្រកួតអន្តរជាតិ២នៅឆ្នាំក្រោយ ពិតជាសំខាន់សម្រាប់ការអភិវឌ្ឍក្រុម ប៉ុន្តែអ្វីដែលយើងយកចិត្តទុកដាក់មុននឹងយើងអាចទៅប្រជែងជាមួយគេបានគឺការអភិវឌ្ឍលីគនារីឲ្យប្រសើរ។ ពីព្រោះក្រុមជម្រើសជាតិនារីយើងមិនអាចធ្វើអ្វីបានច្រើនទេ សំខាន់នៅក្នុងក្រុមគាត់ផ្ទាល់។ ពេលកីឡាការិនីទទួលបានបទពិសេធច្រើនក្នុងការលេងកម្រិតខ្ពស់ ដូច្នេះពេលពួកគាត់ប៉ះក្រុមជម្រើសខ្លាំងលើឆាកអន្តរចាតិ ពួកគាត់មានអារម្មណ៍ធម្មតា មិនមានសម្ពាធអ្វីទេ»។

មុនការប្រកួតពានរង្វាន់ AFF Women’s Cup ឆ្នាំ២០២៤ចាប់ផ្ដើម សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំការប្រកួតលីគនារី។ ការប្រកួតលីគនារីនេះហើយបានជួយឲ្យកីឡាការិនីបាល់ទាត់តាមបណ្តាក្លិបនានាបង្ហាញសមត្ថភាព បង្កើនបទពិសោធ និងបច្ចេកទេស។ ប្រការនេះបានជួយឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានលទ្ធភាពជ្រើសរើសកីឡាការិនីដើម្បីត្រៀមខ្លួនបានល្អ។

ជាលទ្ធផល ក្រុមនារីកម្ពុជាធ្វើបានល្អក្នុងពានរង្វាន់ AFF Women’s Cup ឆ្នាំ២០២៤ដោយទទួលបានចំណាត់ថ្នាក់លេខ១ និងទទួលបានកៅអីឡើងទៅពានរង្វាន់កម្រិតទី១ ASEAN Championship ឆ្នាំ២០២៥។
លោក ឃួន ឡាបូរ៉ាវី បានបន្ថែមថា ៖«នេះជាអ្វីដែលខ្ញុំតែងតែមើលឃើញ។ មុនពេលខ្ញុំចូលមកដឹកនាំក្រុមនារី ខ្ញុំបានឃើញពីសក្ដានុពលរបស់កីឡាការិនីរបស់យើង ប៉ុន្តែដោយសារយើងមិនទាន់ធ្វើអស់ពីសមត្ថភាពទេ ទាក់ទងជាមួយការអភិវឌ្ឍពួកគាត់។ ឧទាហរណ៍ យើងមានតែលីគនារី ប៉ុន្តែលីគយុវជនរបស់នារីគឺអត់មាន។ ដូច្នេះបច្ចេកទេសមូលដ្ឋានគ្រឹះរបស់ពួកគាត់មិនល្អទេ។ ប្រសិនមានការប្រកួតកម្រិតយុវជននារីបន្ថែម យើងនឹងសំបូរធនធានកីឡាការិនីច្រើន»។

អត្ថបទ៖ ផា រតនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


