កីឡា
លោក Ronaldo ឈរឈ្មោះប្រជែងប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល
អតីតកីឡាករបាល់ទាត់ប្រេសុីលដ៏ឆ្នើម លោក Ronaldo បានក្លាយជាបេក្ខភាពឈរឈ្មោះក្នុងការប្រជែងតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល។

លោក Ronaldo មានបំណងវិលត្រឡប់មកកាន់ការងារជាមួយក្រុមជម្រើសជាតិវិញ បន្ទាប់ពីកាន់តំណែងជាម្ចាស់ក្លិប Cruzeiro។ លោកបានបង្ហាញពីចេតនាធ្វើជាប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល។ លោក និងប្រធានក្លិបបាល់ទាត់ Valladolid ជាបេក្ខភាពប្រជែងគ្នាដើម្បីស្នងតំណែងបន្តពីលោក Ednaldo Rodrigues ដែលជាប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលបច្ចុប្បន្ន។
ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលថ្មី ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅចន្លោះខែមីនា ឆ្នាំ២០២៥ និងខែមីនា ឆ្នាំ២០២៦ (កាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានកំណត់ច្បាស់)។ ទោះបីជាយ៉ាងណា ដំណើរការបោះឆ្នោតបច្ចុប្បន្នកំពុងបើកចំហ ហើយលោក Ronaldo ទំនងជាទទួលបានការការគាំទ្រច្រើន។

«ខ្ញុំមានកម្លាំងចិត្តរាប់រយ តែអ្វីដែលធំជាងគេគឺការត្រឡប់ចូលរួមជាមួយក្រុមបាល់ទាត់ប្រេស៊ីលវិញ។ អ្វីដែលកើតឡើងញឹកញាប់បំផុតគឺមនុស្សមួយចំនួនចង់បញ្ឈប់ខ្ញុំ ប៉ុន្តែមួយចំនួនស្នើឲ្យខ្ញុំត្រឡប់មកវិញ ពីព្រោះស្ថានភាពបាល់ទាត់ប្រេសុីលបច្ចុប្បន្នមិនល្អទេ»។ Ronaldo បាននិយាយក្នុងបទសម្ភាសន៍មួយ។
ចំពោះបញ្ហាប្រឈមរបស់ក្រុមជម្រើសជាតិប្រេស៊ីល លោក Ronaldo ចង់ដោះស្រាយបញ្ហាទាំងអស់ជុំវិញប្រតិទិននៃការប្រកួតបាល់ទាត់នៅក្នុងប្រទេសឲ្យបានល្អ។ រឿងនេះបានក្លាយជាបញ្ហាប្រឈម ដោយសារការមិនចុះសម្រុងគ្នារវាងក្លិប និងសហព័ន្ធ ដូចករណីមុនព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ ជាឧទាហរណ៍៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


