កីឡា
រយៈពេល២ឆ្នាំហើយ Saiyok នៅតែចិញ្ចឹមចិត្តសងសឹក ធឿន ធារ៉ា
ខ្លាចាស់លើសង្វៀនមួយថៃ Saiyok Pumpanmuang នៅតែចិញ្ចឹមចិត្តសងសឹកកំពូលអ្នកប្រដាល់កម្ពុជា ធឿន ធារ៉ា បន្ទាប់ពីរូបគេបានបរាជ័យក្នុងការប្រកួតដណ្តើមពានរង្វាន់ស្តេចថៃក្រោមផ្លែកែងរបស់ជើងខ្លាំងកម្ពុជាកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។
នៅសង្វៀន Thai Fight កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ Saiyok បានឈ្នះពិន្ទុកីឡាករបារាំង Samuel Andoche ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រជួប ធឿន ធារ៉ា បន្ទាប់ពីកីឡាករកម្ពុជាបានផ្តួលកីឡាកររុស្ស៊ី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ក្នុងថ្ងៃជាមួយគ្នា។

ជើងខ្លាំងទាំងពីរជួបគ្នាវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីដណ្តើមពានរង្វាន់ និងខ្សែក្រវាត់ស្តេចថៃនៅកម្មវិធី Thai Fight នាទីក្រុងបាងកកដែលពេលនោះ ធឿន ធារ៉ា បានប្រើពេលត្រឹមតែ១ទឹកប៉ុណ្ណោះ។ រូបគេបានប្រើកណ្តាប់ដៃវាយសន្ធាប់លើពោះទឹក និងវាយមួយកែងធ្វើឲ្យ Saiyok បែកធំរហូតត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី១។
ធឿន ធារ៉ា បានក្លាយជាកីឡាករកម្ពុជាទី១បានឈ្នះខ្សែក្រវាត់ Thai Fight និងជាកីឡាករកម្ពុជាទី១បានផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី១ពីរនាក់ជាប់គ្នាក្នុងកម្មវិធីរបស់ថៃមួយនេះ។
Saiyok ចាប់តាំងពីចាញ់ ធឿន ធារ៉ា មក រូបគេបានឡើងសង្វៀនចំនួន១៤ដងគិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះរូបគេបានឈ្នះ៩ដង ស្មើ១ដង និងចាញ់៤ដង។ ២ឆ្នាំចុងក្រោយនេះ រូបគេបានមកប្រកួតនៅកម្ពុជា២ដងគឺស្មើពិន្ទុ ធន់ រិទ្ធី សម្រាប់ការប្រកួតលើកទី១ និងចាញ់ពិន្ទុ ធន់ រិទ្ធី សម្រាប់ការប្រកួតលើកទី២។ ចុងក្រោយ រូបគេមានឈ្មោះប្រកួតជាមួយកីឡាករចិន Wang Xin នៅកម្មវិធី Kunlun ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅកោះពេជ្រ រាជធានីភ្នំពេញ ប៉ុន្តែគូនេះមិនបានប្រកួតទេ។

ក្នុងដំណើរមកកាន់ទឹកដីកម្ពុជាលើកចុងក្រោយ Saiyok បានប្រាប់ថា រូបគេចង់ជួបកីឡាករកម្ពុជា ធឿន ធារ៉ា ម្តងទៀតដើម្បីជម្រះបញ្ជីចាស់ ពីព្រោះកាលចាញ់នៅកម្មវិធី Thai Fight ដោយសាររបួស។ ជាមួយគ្នានេះ ធឿន ធារ៉ា បានឆ្លើយតបថា រូបគេស្វាគមន៍ជានិច្ចសម្រាប់ជំនួបសងសឹក ប៉ុន្តែសុំប្រកួតនៅទឹកដីកម្ពុជាវិញម្តង។
តាំងពីឆ្នាំ២០២២មក ធឿន ធារ៉ា បានកើនឡើងសមត្ថភាពយ៉ាងខ្លាំង។ រូបគេបានឈ្នះខ្សែក្រវាត់ 8 Men Tournaments ដល់ទៅ២ដង ទទួលបានរង្វាន់រថយន្ត១គ្រឿង ទទួលបានរង្វាន់វីឡា និងផ្ទៃល្វែង ព្រមទាំងមានឈ្មោះក្នុងទស្សនាវដ្តីអាមេរិកដ៏ល្បី Forbes ទៀតផង៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


