Connect with us

កីឡា

អតីតកីឡាករ Barca ម្នាក់សារភាពថា ខ្លួន​កុហក​ រឿងនិយាយ Messi ល្អជាង Ronaldo

បានផុស

នៅ

អតីតខ្សែបម្រើរបស់ Barcelona លោក Kevin-Prince Boateng បានទម្លាយពីការពិតមួយ ដែលគាត់ធ្លាប់និយាយពី​ Lionel Messi ល្អជាង Cristiano Ronaldo គឺគ្រាន់តែជាពាក្យកុហកប៉ុណ្ណោះ។

លោក Kevin-Prince Boateng និង Leo Messi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតកីឡាករជម្រើសជាតិ ហ្គាណា វ័យ ៣៨ ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា កត្តាដែលជម្រុញឱ្យគាត់សុខចិត្តនិយាយកុហកបែបនេះ គឺដោយសារគាត់ចង់លេងនៅ Barcelona។ ផ្ទុយមកវិញ កីឡាករ ដែលគាត់ស្រឡាញ់ពិតប្រាកដ គឺជាវីរបុរស Real Madrid កីឡាករ Cristiano Ronaldo។

ជុំវិញរឿងរ៉ាវខាងលើ កីឡាករ​ Kevin-Prince Boateng បាន​ប្រាប់លោក Rio Ferdinand នៅក្នុងកិច្ចសន្ទនាមួយថា៖ «ខ្ញុំធ្លាប់បាននិយាយថា Leo Messi ល្អជាង Ronaldo។ ខ្ញុំគឺកុហកទេ។ វាគឺជាការកុហកដ៏ធំបំផុតមួយនៅក្នុងជីវិតរបស់ខ្ញុំ។ ទូទៅ ខ្ញុំតែងតែចូលចិត្តនិយាយពាក្យត្រង់ ប៉ុន្តែខ្ញុំសុខចិត្តកុហកបែបនេះ ដោយសារតែខ្ញុំចង់ពាក់អាវរបស់ Barcelona។… ខ្ញុំសូមទោសអ្នកគាំទ្រ Barca ប៉ុន្តែបានគាំទ្រ Real Madrid តាំងពីក្មេងមកម្ល៉េះ។ ខ្ញុំស្រឡាញ់ Cristiano Ronaldo»។

លោក Kevin-Prince Boateng

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម