កីឡា
សហព័ន្ធតេក្វាន់ដូ ITF នឹងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅខែមិថុនា
សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា គ្រោងទទួលរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក កែវ រ៉េមី ប្រធានសហព័ន្ធ
នេះបើតាមការឲ្យដឹងពីលោក កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមជម្រើសជាតិតេក្វាន់ដូ ITF មកពីប្រកួតនៅឥណ្ឌា
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា ប្រទេសជាច្រើនបានឆ្លើយតប និងមកចូលរួមការប្រកួតនេះដូចជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី សិង្ហបុរី និងកំពុងធ្វើការទាក់ទងទៅប្រទេសវៀតណាមបន្តទៀតដោយលោកអគ្គលេខាធិការទៅទីនោះផ្ទាល់តែម្ដង។

ការប្រកួតកីឡាជាតិ លើកទី៤
បញ្ជាក់ដែរថា ការលើកឡើងរបស់លោក កែវ រ៉េមី អំពីគម្រោងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ធ្វើឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៃពិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាលអន្តរជាតិកន្លងទៅ។ ថ្មីៗនេះក៏មានការស៊ែចែករំលែកវីដេអូជាច្រើនស្ដីពីការប្រកាសនៃការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍នេះផងដែរ៕
អត្ថបទ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


