កីឡា
ញាក់សាច់! លោក Deco បង្ហើបពី Barcelona ចង់បានខ្សែប្រយុទ្ធស្លាបកំពូល ២ នាក់នៅ អង់គ្លេស
លោក Deco នាយកផ្នែកកីឡារបស់ Barcelona បានបង្ហើបពីឈ្មោះខ្សែប្រយុទ្ធស្លាបឆ្នើមៗ ២ នាក់ ដែលក្រុមអ្នកមានបុណ្យចង់បានមកពង្រឹងក្រុមនៅរដូវក្តៅនេះ។

ថ្លែងប្រាប់វិទ្យុជាតិ អេស្ប៉ាញ El Mon a Rac1 លោក Deco បាននិយាយដោយមិនលាក់លាមថា៖ «ពួកយើងចង់បាន Luis ហើយពួកយើងចង់បាន Rashford ប៉ុន្តែពួកយើងមិនអាចនិយាយអំពីកីឡាករ ដែលកំពុងជាប់កិច្ចសន្យាបានទេ»។
តាមការលើឡើងរបស់លោក Deco គឺ Barcelona មានបំណងចង់បាន Luis Diaz របស់ Liverpool និង Marcus Rashford របស់ Manchester United ដែលកំពុងខ្ចីជើងទៅ Aston Villa។ យ៉ាងណា កីឡាករទាំង ២ នេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមជាមួយក្រុមម្ចាស់ជើងឯកលីគកំពូល អេស្ប៉ាញ ជាច្រើនលើកហើយដែរ ប៉ុន្តែកន្លងមក ការចរចានៅពុំទាន់បានជោគជ័យនៅឡើយ ដោយសារបញ្ហាហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា Rashford នៅសល់កិច្ចសន្យារយៈពេល ២ រដូវកាលជាមួយ Man United ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨។ ចំណែក Diaz វិញ គឺនៅសល់កិច្ចសន្យាជាមួយ Liverpool រយៈពេល ១ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


