កីឡា
Barcelona នឹងបញ្ចេញកីឡាករ ៧ នាក់ ដើម្បីទុកកន្លែងចុះឈ្មោះឱ្យ Joan Garcia និង Williams
ក្លិបអ្នកមានបុណ្យ FC Barcelona គ្រោងបញ្ចេញកីឡាករចំនួន ៧ នាក់នៅរដូវក្តៅនេះ ដើម្បីទុកកន្លែងក្នុងការចុះឈ្មោះកីឡាករចំណូលថ្មី គឺអ្នកចាំទី Joan Garcia និងកីឡាករគោលដៅ Nico Williams។

វិបត្តិហិរញ្ញវត្ថុ នៅតែជាបញ្ហាចម្បងសម្រាប់ Barcelona ក្នុងការចុះឈ្មោះកីឡាករថ្មីចូលក្លិប ដោយសារពួកគេនៅមិនទាន់អាចបំពេញតាមលក្ខខណ្ឌហិរញ្ញវត្ថុរបស់ខ្លួនឱ្យត្រឹមត្រូវតាមច្បាប់របស់ La Liga ឡើយ។ ជាក់ស្តែងកាលពីរដូវកាលមុន ពួកគេធ្លាប់ជួបបញ្ហានេះម្តងហើយ ដោយខ្សែបម្រើប្រយុទ្ធ Dani Olmo ត្រូវពន្យារពេលដល់ពាក់កណ្តាលរដូវកាល ទើបអាចចុះឈ្មោះចូលក្លិបបានជាផ្លូវការ។
យោងតាមការចុះផ្សាយដោយ Mundo Deportivo បានឱ្យដឹងថា ក្លិបយក្ស អេស្ប៉ាញ នឹងបញ្ចេញកីឡាករក្រៅផែនការរបស់ខ្លួនចំនួន ៧ នាក់នៅរដូវក្តៅនេះ ដើម្បីដោះស្រាយហិរញ្ញវត្ថុ និងអាចចុះឈ្មោះកីឡាករថ្មីៗចូលក្លិបបាន។ កីឡាករទាំង ៧ នាក់នោះរួមមាន Ansu Fati, Pau Victor, Pablo Torre, Inaki Pena, Andreas Christensen, Oriol Romeu និង Marc-Andre ter Stegen។
គួរបញ្ជាក់ថា ថ្មីៗនេះក្រុមអ្នកមានបុណ្យទើបប្រកាសជាផ្លូវការអំពីការចុះកិច្ចសន្យាយកបានអ្នកចាំទីសញ្ជាតិ អេស្ប៉ាញ Joan Garcia ពី Espanyol ក្នុងតម្លៃ ២៩ លានដុល្លារអាមេរិក។ ចំណែកគោលដៅបន្ទាប់ ពួកគេកំពុងកៀកក្នុងការចុះកិច្ចសន្យាយកបាន Nico Williams ម្នាក់ទៀតពី Athletic Bilbao ស្របពេលភាគីទាំង ២ បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយគ្នារួចរាល់ហើយ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


