កីឡា
រូបមន្តនៃការប្រកួតក្លិបនារីអាស៊ី ខណៈ ភ្នំពេញក្រោន ធ្វើម្ចាស់ផ្ទះជម្រុះជុំទី១
សហព័ន្ធកីឡាបាល់ទះអាស៊ី (AFC) បានប្រកាសជាផ្លូវការពីក្លិបចំនួន ៥ ដែលទទួលធ្វើម្ចាស់វគ្គជម្រុះក្នុងពូលជុំទី១ នៃពានរង្វាន់ក្លិបបាល់ទាត់នារីអាស៊ី AFC Women’s Champions League រដូវកាល ២០២៥-២៦។
ក្លិបទាំង ៥ ដែលទទួលធ្វើម្ចាស់ផ្ទះគឺ ក្លិបនារីភ្នំពេញក្រោន (កម្ពុជា) ក្លិបនារី Kelana United FC (ម៉ាឡេស៊ី) ក្លិបនារី PFC Nasaf (អ៊ូបេគីស្ថាន) ក្លិបនារី ISPE WFC (មីយ៉ាន់ម៉ា) និង ក្លិប ក្លិបនារី Master FC (ឡាវ)។

ការចាប់ឆ្នោតជ្រើសរើសពូល នឹងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៣រសៀល នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី ក្នុងប្រទេសម៉ាឡេស៊ី។
សម្រាប់ការប្រកួតឆ្នាំនេះមានក្រុមបាល់ទាត់នារីចំនួន ២៦ ក្នុងនោះ មានចំនួន ១៩ ក្រុម ត្រូវប្រកួតជម្រុះក្នុងពូលជុំទី១។ ក្រុមទាំង ១៩ សម្រាប់វគ្គជម្រុះក្នុងពូលជុំទី១ គឺ បែងចែកជា ៥ ពូល ក្នុង ១ ពូលមាន ៤ ក្រុម ប៉ុន្តែ ១ ពូល មាន៣ក្រុម។
ការប្រកួតវគ្គជម្រុះក្នុងពូលជុំទី១នេះ ចាប់ពីថ្ងៃទី ២៣ ដល់ ទី ៣១ ខែសីហា ឆ្នាំ២០២៥។ ក្រុមចំណាត់ថ្នាក់លេខ ១ ទាំង៥ពូល នឹងឡើងទៅកាន់វគ្គចែកពូលជុំចុងក្រោយ។

នៅវគ្គចែកពូលជុំចុងក្រោយ មានក្រុមនារីខ្លាំងៗដែលកំពូងរង់ចាំគឺ ក្រុមនារី Melbourne City FC (អូស្ត្រាលី) ក្រុមនារី Suwon FC Women (កូរ៉េខាងត្បូង) ក្រុមនារី Tokyo Verdy Beleza (ជប៉ុន) ក្រុមនារី Wuhan Jiangda (ចិន ជាក្រុមជើងឯកឆ្នាំចាស់) ក្រុមនារី Ho Chi Minh City Women’s FC (វៀតណាម) ក្រុមនារី Bam Khatoon FC (អ៉ីរ៉ង់) និង១ក្រុមទៀតរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមិនទាន់រកឃើញ។
ដូច្នេះនៅវគ្គសន្សំពិន្ទុក្នុងពូលជុំចុងក្រោយ មានចំនួន ១២ នឹងត្រូវចាប់ឆ្នោតជ្រើសរើសពូល នៅខែកញ្ញា ហើយការប្រកួតនៅខែវិច្ឆិកា ឆ្នាំ២០២៥៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


