Connect with us

កីឡា

Lamine Yamal ត្រូវគេស្នើឱ្យស៊ើបអង្កេត ជុំ​វិញ​ការ​ធ្វើ​ខួបកំណើតអាយុ ១៨ ឆ្នាំ

បានផុស

នៅ

ក្រសួងកិច្ចការសង្គមរបស់ប្រទេសអេស្ប៉ាញបានស្នើសុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេតពី​កីឡាករ​ Lamine Yamal ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona បន្ទាប់ពីមានសេចក្តីរាយការណ៍​ពី​ការ​ជួលមនុស្សតឿមកសម្តែងក្នុងពិធីខួបកំណើតគម្រប់ខួប ១៨ ឆ្នាំរបស់​ខ្លួន។

Lamine Yamal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីខួបកំណើតរបស់ Lamine Yamal បានរៀបចំកាលពីថ្ងៃ អាទិត្យ ទី ១៣ ខែ កក្កដា កន្លងទៅនៅអគារ​មួយ​កន្លែង​ក្នុងតំបន់ Olivella ដែលមានចម្ងាយ ៥០ គីឡូម៉ែត្រពីទីក្រុង Barcelona។ កម្មវិធី​មាន​ភ្ញៀវចូល​រួម​ជាច្រើន ដែលមានទាំងអ្នកផលិតមាតិការលើ YouTube អ្នកមានឥទ្ធិពល​ក្នុងសង្គម និងមិត្តរួមក្រុម Barcelona ជាដើម។

មូលហេតុដែលគេទទូចចង់ស៊ើបអង្កេតលើរឿងនេះ ដោយសារខាងសមាគមមនុស្សដែលមានជំងឺ Achondroplasia និងជំងឺដាច់សរសៃឈាមខួរក្បាល (ADEE) បានថ្កោលទោសចំពោះទង្វើ​របស់ Yamal ​ដែល​ចាត់​ទុក​ជា​ការរើសអើង​ពូជ​សាសន៍ រំលោភលើសេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនពិការ។

ពួក​គេ​បាន​ដាក់​ពាក្យ​បណ្តឹង​តាមផ្លូវ​ច្បាប់រួចរាល់ ​ដោយ​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់ការលើរឿងនេះ។ យ៉ាងណា នៅក្នុងប្រទេស អេស្ប៉ាញ បានចែង​ច្បាប់មួយអំពី​ជន​​ពិការភាព ​ដោយហាមប្រាម​ជួលអ្នកពិការមក​សម្តែង ​ដោយសារការ​ប្រើ​ប្រាស់​ជន​ពិការ ត្រូវបានគេចាត់ទុក​ជា​ការ​បង្កឱ្យ​មាន​ការ​ចំអក​ឬ​រើសអើងជាដើម។

ទិដ្ឋភាពពិធីខួបកំណើត

ទោះយ៉ាងណាក៏ដោយ អ្នកសំដែងម្នាក់ដែលមានវត្តមាននៅក្នុងពិធីជប់លៀងបានការពារ Yamal ដោយបញ្ជាក់ថា មិនមាននរណាម្នាក់ ដែលមិនបានផ្តល់តម្លៃឱ្យពួកគាត់ឡើង ហើយការងារនេះក៏មិនខុសច្បាប់ដែរ។ អ្នក​សម្តែងនោះបាន​សង្កត់ធ្ងន់ថា ពួកគេ​ក៏ជាមនុស្សធម្មតាដែរ ហេតុអ្វី​បាន​ជា​ពួកគាត់មកសម្តែង បែរ​ជាមានរឿងបែបនេះទៅវិញ ឬដោយ​សារ​តែលក្ខខណ្ឌរាងកាយរបស់ពួកគេ​។

គួរឱ្យដឹងថា មកដល់ពេលនេះ Lamine Yamal និងក្លិប Barcelona គឺមិនទាន់បានបញ្ជាក់អ្វីលម្អិតឡើយអំពីរឿងនេះ៕

Lamine Yamal ថ្ងៃខួបកំណើត

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម