Connect with us

កីឡា

មូលនិធិ​របស់​ក្លិប Real Madrid ជួយដល់កុមារពិការនៅខេត្ត បាត់ដំបង

បានផុស

នៅ

ក្លិបអធិរាជស Real Madrid តាម​រយៈ​មូលនិធិ​របស់​ខ្លួន ជួយដល់កុមារពិការកម្ពុជានៅខេត្ត​បាត់ដំបង ​ដោយ​មាន​លោក ទេព ច័ន្ទពិសិដ្ឋ (Kike Figaredo) ជាក្រុមអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទទួលបានមូលនិធិនេះ ដើម្បីជួយដល់កុមារពិការនៅខេត្តបាត់ ដំបង លោក ទេព ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍ថា៖ «យើងនៅទីនេះដើម្បីឱ្យមនុស្សគ្រប់គ្នាមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយមូលនិធិក្លិប​បាល់ទាត់​ Real Madrid នឹងជួយឱ្យយើងមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ»

គួរឱ្យដឹងថា នេះមិនមែនជាលើកទី ១ ទេ ដែល Real Madrid បានផ្តល់ជាមូលនិធិមកកាន់ប្រទេស កម្ពុជា ខណៈកន្លងៗមកពួកគេក៏ធ្លាប់ផ្តល់ជាមូលនិធិផ្សេងៗច្រើនលើកច្រើនសារមកហើយ។ រឿង​ពិសេសមួយទៀត គឺមូលនិធិរបស់ Real Madrid នេះ តែងតែជួយផ្គត់ផ្គង់ដល់កុមារនៅកម្ពុជា តាមរយៈអង្គការ និងដៃគូទាំងឡាយ ឱ្យកុមារកម្ពុជា ដែលជួបទុក្ខលំបាក ទទួលបាននូវកន្លែងស្នាក់នៅ ការអប់រំ និងការហ្វឹកហាត់កីឡាជាដើម៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម