Connect with us

កីឡា

ប្រាក់រង្វាន់ជើងឯកបាល់ទះពិភពលោក ឆ្នាំនេះ កើនដល់១លានដុល្លារ

បានផុស

នៅ

ការប្រកួតបាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship នៅប្រទេស ហ្វីលីពីន ឆ្នាំ ២០២៥ បានបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកយ៉ាងច្រើនមហាសាល ពោលគឺដល់ ១ លានដុល្លារអាមេរិក។

ពាន FIVB Men’s Volleyball World Championship
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក តែងតែរៀបចំរៀងរាល់ ៤ ឆ្នាំម្តង ខណៈកាលពីឆ្នាំ ២០២២ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងនៅប្រទេស ស្លូវេនី ដែលពេលនោះក្រុមបាល់ទះជម្រើសជាតិ អ៉ីតាលី បានក្លាយជាជើងឯក។ សម្រាប់ប្រាក់រង្វាន់វិញ ក្រុម អ៉ីតាលី ទទួលបានចំនួន ២០ ម៉ឺនដុល្លារអាមេរិក។ រីឯក្រុមជើងឯករង ប៉ូឡូញ ទទួលបាន ១២៥, ០០០ ដុល្លារអាមេរិក និងក្រុមលេខ ៣ ប្រេស៊ីល ទទួលបាន ៧៥, ០០០ ដុល្លារអាមេរិក។

ក្រុមបាល់ទះជម្រើសជាតិ អ៊ីតាលី

ងាកមកមើលប្រាក់រង្វាន់ សម្រាប់ព្រឹត្តិការណ៍ជើងឯកពិភពលោក ២០២៥ នេះវិញ គឺមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ពោលក្រុមជើងឯកឈានដល់ ១ លានដុល្លារអាមេរិកឯណោះ។ ចំណែកក្រុមជើងឯករងនឹងទទួលបាន ៥០ ម៉ឺនដុល្លារអាមេរិក ហើយក្រុមចំណាត់ថ្នាក់លេខ ៣ នឹងទទួលបាន ២៥ ម៉ឺនដុល្លារអាមេរិក។

ប្រាក់រង្វាន់

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកបាល់ទះពិភពលោក FIVB Men’s Volleyball World Championship ២០២៥ នេះ នឹងរៀបចំឡើងនៅប្រទេស ហ្វីលីពីន ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម