កីឡា
ប្រាក់រង្វាន់ពាន ACGL រដូវកាលនេះ ខណៈ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន មាន ១០ ម៉ឺនដុល្លារដូចគ្នាវគ្គចែកពូល
នៅរដូវកាល ២០២៥-២០២៦ គឺជារដូវកាលទី ២ សម្រាប់ពានក្លិបអាស៊ី កម្រិតទី ៣ AFC Challenge League ដំណើការឡើងវិញ បន្ទាប់ពីផ្អាកតាំងពីឆ្នាំ ២០១៤ ដែលពេលនោះប្រើឈ្មោះ AFC President’s Cup ខណៈប្រាក់រង្វាន់វិញក៏នៅតែរក្សាយ៉ាងច្រើនដដែល មិនខុសពីរដូវកាលមុននោះទេ។

យោងតាមសៀវភៅបទបញ្ជាការប្រកួតរបស់ AFC បានបង្ហាញយ៉ាងច្បាស់អំពីប្រាក់រង្វាន់របស់ពាន AFC Challenge League ក្នុងរដូវកាល ២០២៥-២០២៦ គឺនៅរក្សាដូចរដូវកាលមុនដដែល។ ក្នុងនោះក្រុមនីមួយៗ ដែលបានចូលដល់វគ្គចែកពូលនឹងទទួលបាន ១០ ម៉ឺនដុល្លារអាមេរិក។ ដូច្នេះក្រុម ២ របស់កម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន មានប្រាក់រង្វាន់ ១០ ម៉ឺនដុល្លារអាមេរិកដូចគ្នាសម្រាប់ការលេងនៅវគ្គសន្សំពិន្ទុក្នុងពូល។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំពេញក្រោន ទទួលបាន ៥ ម៉ឺនដុល្លារអាមេរិកហើយសម្រាប់ការប្រកួតវគ្គជម្រុះជាមួយក្រុម Kasuka FC របស់ ព្រុយណេ កាលពីថ្ងៃទី១២ ខែសីហា។

ករណីបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ នឹងទទួលបាន ៨ ម៉ឺនដុល្លារអាមេរិកបន្ថែម។ បើបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងទទួលបាន ១២ ម៉ឺនដុល្លារអាមេរិកថែមទៀត។ ចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ សម្រាប់ក្រុមណា ដែលឈ្នះជើងឯកនឹងទទួលបានប្រាក់រង្វាន់ ១ លានដុល្លារអាមេរិក ហើយក្រុមជើងឯករងនឹងទទួលបាន ៥០ ម៉ឺនដុល្លារអាមេរិក។

គួរឱ្យដឹងថា នៅរដូវកាល ២០២៥-២០២៦ នេះ ក្នុងចំណោមក្រុមទាំង ៨ ប្រចាំតំបន់ខាងកើត ដែលទទួលបានកៅអីឡើងវគ្គចែកពូលពានរង្វាន់កម្រិតទី ៣ របស់ទ្វីប អាស៊ី គឺមានក្រុម កម្ពុជា ចំនួន ២ រួមមាន ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


