កីឡា
Messi ចាត់ទុកជ័យជម្នះថ្ងៃនេះ ជាក្តីសុបិនរបស់ខ្លួន សម្រាប់ការលេងចុងក្រោយនៅទឹកដី អាហ្សង់ទីន
ប្រធានក្រុម Lionel Messi បានបង្ហាញអារម្មណ៍ក្តុកក្តួល ក្រោយការប្រកួតវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក ២០២៦ ទល់នឹងក្រុមជម្រើសជាតិ វ៉េណេស៊ុយអេឡា នាព្រឹកថ្ងៃ សុក្រ ទី ៥ ខែ កញ្ញា ឆ្នាំ ២០២៥ ត្រូវជាការប្រកួតចុងក្រោយរបស់ខ្លួន នៅលើទឹកដីប្រទេស អាហ្សង់ទីន។

ក្រុមជម្រើសជាតិ អាហ្សង់ទីន ពិតជាធ្វើបានល្អខ្លាំងមែនទែន សម្រាប់ការប្រកួតវគ្គជម្រុះជើងឯកពិភពលោកប្រចាំតំបន់ អាមេរិកខាងត្បូង ដោយពួកគេបានទទួលជ័យជម្នះលើក្រុមជម្រើសជាតិ វ៉េណេស៊ុយអេឡា ក្នុងលទ្ធផល ៣ ទល់នឹង ០។ ក្នុងនោះ Leo Messi ស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង នៅនាទីទី ៣៩ និង ៨០។ ចំណែកមួយគ្រាប់ទៀត គឺរកបានដោយ Lautaro Martinez នៅនាទីទី ៧៦។
ក្រោយបញ្ចប់ការប្រកួត ប្រធានក្រុមវ័យ ៣៨ ឆ្នាំ បាននិយាយលាអ្នកគាំទ្រ ចំពោះការប្រកួតចុងក្រោយរបស់ខ្លួននៅទឹកដី អាហ្សង់ទីន ដូច្នេះ ថា៖ «វាមានអនុស្សាវរីយ៍ច្រើន ដែលខ្ញុំធ្លាប់មានបទពិសោធលេងនៅលើទីលានមួយនេះ។ ខ្ញុំតែងតែរីករាយ ដើម្បីលេងតំណាងឱ្យ អាហ្សង់ទីន ជាមួយប្រជាជនរបស់ពួកយើង។… ខ្ញុំរីករាយខ្លាំងណាស់ ដែលអាចបញ្ចប់តាមរបៀបនេះ ក្នុងការលេងនៅទីនេះ ហើយវាជាអ្វី ដែលខ្ញុំតែងតែសុបិនចង់បាន»។

នេះគឺជាសារមួយ ដែល Messi បានប្រាប់ទៅកាន់អ្នកគាំទ្រ ជាពិសេសប្រជាជនអាហ្សង់ទីន ថា វាគឺជាការប្រកួតចុងក្រោយរបស់គាត់ ក្នុងការលេងឱ្យជម្រើសជាតិ អាហ្សង់ទីន នៅទឹកដី អាហ្សង់ទីន។ ពេលវេលាសំខាន់របស់របស់ខ្សែប្រយុទ្ធក្រុម Inter Miami ជាមួយក្រុមរហស្សនាមពពកស គឺនៅសល់ការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ មួយទៀតប៉ុណ្ណោះ។ ដូច្នេះ បន្ទាប់ពីព្រឹត្តិការណ៍នោះ Messi ទំនងជានឹងប្រកាសចូលនិវត្តន៍ហើយ ដោយសារបច្ចុប្បន្នវ័យកាន់តែជ្រែខ្លាំង ដែលមិនអាចឱ្យអាជីពជាកីឡាករបាល់ទាត់របស់គាត់ ដំណើរការក្នុងរយៈពេលវែងឆ្ងាយបានទៀតនោះទេ។
Messi គឺជាកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក ហើយគាត់ត្រូវបានគេ ចាត់ទុកជាវីរបុរសម្នាក់របស់ អាហ្សង់ទីន ដោយគាត់បានជួយឱ្យជម្រើសជាតិមួយនេះឈ្នះពានជាច្រើន ដូចជាពាន World Cup ១ លើក, Copa America ២ លើក និងពាន CONMEBOL-UEFA Cup of Champions ១លើក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


