កីឡា
កំណត់ត្រាកីឡាករគុនខ្មែរ ២រូបឈ្នះខ្សែក្រវាត់ ៣ខ្សែពីកម្មវិធី I-1 World Supreme នៅហុងកុង
កម្មវិធីប្រដាល់ I-1 World Supreme Championship ជាការប្រកួតក៏ធំមួយនៅទីក្រុង ហុងកុង ដែលប្រជុំដោយជើងខ្លាំងមកពីជុំវិញពិភពលោកបានក្រសោបយកប្រជាប្រិយភាព និងមានអ្នកតាមដានទស្សនាជាច្រើនទាំងការទស្សនាផ្ទាល់។

ឈឿង ល្វៃ ប្រកួតកន្លងទៅ
ក្នុងចំណោមកីឡាករល្បីៗជុំវិញពិភពលោកទាំងនោះក៏មានជើងខ្លាំងរបស់កម្ពុជា ២រូប បានឈ្នះខ្សែក្រវាត់ ៣ខ្សែផងដែរនាពេលកន្លងទៅ។ នៅពេលនេះ កម្ពុជាថ្មី សូមលើកយកសមិទ្ធផលខ្សែក្រវាត់ទាំង ៣ខ្សែ ជូនប្រិយមិត្តបានដឹង។

ឈឿង ល្វៃ ពេលឈ្នះខ្សែក្រវាត់
ខ្សែក្រវាត់ទី១ ឈ្នះដោយអ្នកលេងគុនខ្មែរ ឈឿង ល្វៃ បន្ទាប់ពីរូបគេប្រកួត World Super-4 Champion កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ កាលនោះនៅជុំទី១ រូបគេផ្ដួលកីឡាករថៃ Fahsang ឲ្យសន្លប់នៅទឹកទី១ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និងបន្តឈ្នះពិន្ទុលើជើងខ្លាំងអាល្លឺម៉ង់ Elysee Kochiese ទទួលបានខ្សែក្រវាត់ លើប្រភេទទម្ងន់ ៧៥គីឡូក្រាម។

ឈឿង ល្វៃ ពេលឈ្នះខ្សែក្រវាត់
ខ្សែក្រវាត់ទី២ ឈ្នះដោយអ្នកលេងគុនខ្មែរ ឈឿង ល្វៃ ដដែលដោយនៅពេលនោះរូបគេបានប្រកួតឈ្នះពិន្ទុដាច់លើជើងខ្លាំងរបស់អ៉ីតាលី Luca Lombardo កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ទទួលបានខ្សែក្រវាត់ លើប្រភេទទម្ងន់ ៧៥គីឡូក្រាម។ ដូច្នេះសរុបទៅកីឡាករ ឈឿង ល្វៃ ឈ្នះខ្សែក្រវាត់ដល់ទៅ ២ខ្សែម្នាក់ឯងពីកម្មវិធី I-1 World Supreme Championship។

សូត្រ ខេវិន និងកីឡាករសៀម
ខ្សែក្រវាត់ទី៣ ឈ្នះដោយអ្នកលេងគុនខ្មែរ សូត្រ ខេវិន ដោយរូបគេបានប្រកួតឈ្នះពិន្ទុលើកីឡាករសៀម JOHNNY កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានខ្សែក្រវាត់ លើប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ជ័យជម្នះមួយនេះបានធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាមានការកក្រើកឡើងវិញទាំងយប់ ដោយសារទី១ ជាការអបអរសារទរ ព្រោះបានឈ្នះលើកីឡាករសៀម ទី២ បានបញ្ចប់មតិរិះគន់រវាងអ្នកគាំទ្រ៕

សូត្រ ខេវិន ឈ្នះខ្សែក្រវាត់ថ្ងៃទី៤ កញ្ញា ២០២៥
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


