Connect with us

កីឡា

ប្រេស៊ីល ជាប់ឈ្មោះជាក្រុម ១ គត់ មិនធ្លាប់ធ្លាក់ក្នុងវគ្គជម្រុះ តាំងពី World Cup បង្កើតឡើង

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានជាប់ឈ្មោះជាក្រុម ១ គត់ក្នុងពិភពលោក ដែលមិន​ធ្លាប់​​ធ្លាក់ក្នុងវគ្គជម្រុះ​​​ប្រចាំ​តំបន់​របស់​ខ្លួន​ឡើយ​ ចាប់តាំងពី​ជើងឯកពិភពលោក FIFA World Cup បង្កើតឡើង។

ក្រុមជម្រើសជាតិ ប្រេស៊ីល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ត្រូវបានបង្កើតឡើងអស់រយៈពេល ៩៥ ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៣០ មក។ យ៉ាងណា សម្រាប់ការរៀបចំសរុបចំនួន ២២ លើក បូករួមទាំងនៅឆ្នាំ ២០២៦ ខាងមុខ ដែលជាលើកទី ២៣ គឺមានតែក្រុមសាំបា ប្រេស៊ីល មួយប៉ុណ្ណោះ ដែលមិនធ្លាប់ធ្លាក់ក្នុងវគ្គជម្រុះតាមតំបន់។ ប្រការនេះ មានន័យ ថា ពួកគេតែងតែឆ្លងផុតវគ្គជម្រុះ ហើយឡើងទៅកាន់ការប្រកួតជុំចុងក្រោយ គ្រប់ព្រឹត្តិការណ៍។

ក្រុមជម្រើសជាតិ ប្រេស៊ីល បានកក់កៅអីរួចរាល់ហើយ ក្នុងការឡើងទៅប្រកួត ជុំចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០២៦ ដែល សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកក្រុម ៦ ទៀត ក្នុងទ្វីប អាមេរិកខាងត្បូង ដែលបានកក់កៅអីរួចរាល់ដូចគ្នានេះដែរ រួមមាន អាហ្សង់ទីន អេក្វាឌ័រ កូឡុំប៉ី អ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និង បូលីវី (ត្រូវប្រកួត play-off)។

គួរបញ្ជាក់ផងដែរ ថា ប្រេស៊ីល គឺជាក្រុម ដែលឈ្នះជើងឯកក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោកច្រើនជាងគេ ពោលគឺចំនួន ៥ លើក៕

ក្រុមជម្រើសជាតិ ប្រេស៊ីល ឈ្នះពាន World Cup

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម