Connect with us

កីឡា

លោក​ អាំង​ សិរីពិសិដ្ឋ​ បញ្ជាក់​មូលហេតុ​ចំពោះក្រុម U18 កម្ពុជា មិន​បាន​ទៅ​​ប្រកួត​កីឡា​យុវជន​អាស៊ី

បានផុស

នៅ

លោក​ អាំង​ សិរីពិសិដ្ឋ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ បាន​បញ្ជាក់​ពី​ការ​មិន​បាន​ចូល​រួម​ប្រកួត​របស់​ក្រុម​បាល់ទះ U18 កម្ពុជា ក្នុង​​ព្រឹត្តិការណ៍​កីឡា​យុជនទ្វីប​​អាស៊ី​ (Asian Youth Games)​ ​នៅ​ប្រទេស​បារ៉ែន ឆ្នាំ​២០២៥​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាំង សិរីពិសិដ្ឋ

លោក​ អាំង​ សិរីពិសិដ្ឋ​ ពិត​ជា​រក​យល់​ឲ្យ​ច្បាស់​ពី​ការ​ចុះឈ្មោះ​ចូលរួម​នៅក្នុងព្រឹត្តិកាករណ៍កីឡា​​យុជន​ទ្វីបអាស៊ី​ មិន​បាន។​ នៅ​ក្នុង​សេចក្ដី​ប្រកាស​គឺ​បណ្ដា​ប្រទេស​អាស៊ី ​អាច​មាន​លទ្ធភាព​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​​រៀងៗ​ខ្លួន​បាន ប៉ុន្តែ​ចុងក្រោយ​បែរ​ជា​សម្រេច​មក​ថា​កម្ពុជា​មិន​​ជាប់​ទៅ​វិញ។​

លោក​បាន​លើក​ឡើង​ថា ៖«កម្មវិធី​កីឡា​យុវជន​អាស៊ី នៅ​​បារ៉ែន ការ​ដាក់​ពាក្យ​តាម​រយៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា​ ដែល​ជា​អ្នក​សម្រប​សម្រួល​។ យើង​ក៏​បាន​បំពេញ​តាម​លក្ខខណ្ឌ​ដែល​គេ​ចង់​បាន​ដែរ ប៉ុន្តែ​ចុង​ក្រោយ​គេ​ឆ្លើយ​ថា យើង​អត់​ជាប់ (Unqualified)។ អ៉ីចឹង កីឡាមួយ​នេះ ខ្ញុំពិបាករក​គោល​ការណ៍​ណា​មួយ​ឲ្យ​ជាក់​លាក់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ចូល​រួម។ តាម​សេចក្តី​ប្រកាស យើងសុទ្ធ​តែ​មាន​លទ្ធភាព​ក្នុង​ការ​ដាក់​ពាក្យរៀង​ៗ​ខ្លួន តែ​ចុង​ក្រោយ​ជា​ការ​សម្រេច​ចិត្តរបស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ដូច្នេះ​ពិបាក​ដែរ មិន​ដឹង​ថា យក​អ្វី​ជា​គោល»។

តារាងចាប់ពូល

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ U-18  មិន​មាន​ឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​​យុវជន​ទ្វីប​អាស៊ី (Asian Youth Games) លើកទី​៣ ឆ្នាំ២០២៥ នៅ​ប្រទេស​បារ៉ែននោះ​ទេ។​ ផ្នែក​បាល់ទះ​បុរស​នេះ​ក៏​បាន​ចាប់​ឆ្នោត​បែងចែក​ពូល​រួច​រាល់​ហើយ​ដែរ​កាល​ពី​ថ្ងៃ​ទី៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ​ក្នុង​នោះ​ ពូល A មាន បារ៉ែន (ម្ចាស់​ផ្ទះ) ប៉ាគីស្ថាន ម៉ុងហ្គោលី, ពូល B មាន​ អ៉ីរ៉ង់ ចិន កាតា, ពូល C មាន កាហ្សាស្ថាន អារ៉ាប៊ីសាអ៊ូឌីត និង ពូល D មាន ឆាយនីសតៃប៉ិ ថៃ និង ឥណ្ឌូណេស៊ី៕​ 

អត្ថបទ៖​ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម