Connect with us

កីឡា

លោក Mattew ប្រាប់​អ្នក​កាសែត​វៀតណាម​ថា មិន​មែន​មាន​តែ Patrick និង Kwame ល្អ កីឡាករ​ផ្សេង​សុទ្ធ​តែ​ល្អ

បានផុស

នៅ

គ្រូ​បង្វឹក​របស់​ក្លិប Nam Dinh លោក Vu Hong Viet បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែ​ប្រយុទ្ធ​បរទេស ២ នាក់​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ហើយ​សូម្បី​តែ​អ្នក​សារព័ត៌មាន​វៀតណាម​ក៏​បាន​ចោទ​សួរ​​ពី​ខ្សែ​ប្រយុទ្ធ​បរទេស​ទាំង​ពីរ​នាក់​ដែរ។

លោក Mattew McConkey
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត ​លោក Mattew McConkey ​គ្រូ​ព្រះ​ខ័ន​រាជ​ស្វាយរៀង បានលើក​ឡើង​​ថា លោក​បាន​សិក្សា​ស្វែង​យល់ និង​ធ្វើ​ការ​វិភាគពី​ក្រុម Nam Dinh ហើយ​បាន​រៀបចំ​ផែន​ការ​ប្រយុទ្ធ​រួចរាល់។ ច្បាស់​ណាស់ ការ​ប្រកួត​នេះនឹង​លំបាក​ខ្លាំង ពី​ព្រោះ​ពួក​គេ​ជា​ក្រុម​មាន​គុណភាព មាន​កីឡាករ​បរទេស​ល្អៗ ប៉ុន្តែ​ក្រុម​របស់​លោក​ក៏​ល្អដែរ។

កីឡាករ មិន រតនៈ

លោក​បាន​​បន្ត​ថា ៖«Patrick និង Kwame ពិត​ជា​ធ្វើ​បាន​ល្អ សម្រាប់​ការ​រក​គ្រាប់​បាល់ ប៉ុន្តែ​យើង​ក៏​មាន​កីឡាករ​ផ្សេង​ទៀត​ល្អ​ៗ ជា​ពិសេស​នៅ​តំបន់​ការពារ​របស់​យើង​គឺ​ខ្លាំង។ សូម្បី​តែ មិន រតនៈ ក៏​ធ្វើ​បាន​ល្អ​ដែរ​សម្រាប់​ការ​ប្រកួត​កន្លង​មក។ ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា​ដែរ​គឺ គ្រប់​តំបន់​លេង​ទាំង​អស់ យើង​ត្រូវ​ការ​កីឡាករ​ហោច​ណាស់ ២​ នាក់ ដែល​មាន​គុណភាព​ដើម្បី​ផ្លាស់​ប្តូរ​គ្នា​លេង»។

កីឡាករ Patrick

វេលា​ម៉ោង ៧:៣០​នាទី​យប់​នេះ​ ម៉ោង​នៅ​កម្ពុជា ព្រះ​ខ័នរាជ​ស្វាយរៀង នឹង​ប្រកួត​ជា​មួយ Nam Dinh វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B ពាន​រង្វាន់​ក្លិប​ជើង​អាស៊ាន ASEAN Club Championship នៅ​ប្រទេស​វៀត​ណាម។ នេះ​ជា​ការ​ប្រកួត​លើក​ទី២ របស់ ក្លិប​តំណាង​កម្ពុជា ក្នុង​ពាន​រង្វាន់​នេះ បន្ទាប់​ពី​លើក​ទី១​បានឈ្នះ Shan United នៅ​ក្រៅ​ដី ប៉ុន្តែ​ជា​ការ​ប្រកួត​លើក​ទី១​សម្រាប់​ក្រុម​ជើង​ឯក​លីគ​វៀតណាម៕

កីឡាករ Kwame

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម