កីឡា
ម៉ាឡេស៊ី បញ្ជាក់ពីភាពត្រឹមត្រូវ និងគ្រោងប្តឹងជំទាស់ ជុំវិញ FIFA ដាក់ពិន័យធ្ងន់ធ្ងរ
សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានបញ្ជាក់ពីការទទួលបានលទ្ធផលផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ពាក់ព័ន្ធនឹងដើមកំណើតកីឡាករជម្រើសជាតិរបស់ខ្លួន។

នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី សូមបញ្ជាក់ថា កីឡាករដែលពាក់ព័ន្ធ និងសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ីបានអនុវត្តដោយសេចក្តីស្មោះត្រង់ និងតម្លាភាពសម្រាប់កិច្ចការនេះ។ FAM បានផ្តល់ឯកសារទាំងអស់ និងបំពេញតាមយន្តការស្របទៅតាមច្បាប់ដែលបានអនុញ្ញាត។
តាមពិតទៅ FIFA ធ្លាប់បានត្រួតពិនិត្យពីលក្ខណៈសម្បត្តិនៃកីឡាករ និងបានផ្តល់ការអនុញ្ញាតផ្លូវការរួចរាល់ហើយដែលផ្តល់ឲ្យពួកគេមានសិទ្ធិស្របច្បាប់ដើម្បីតំណាងឲ្យជម្រើសជាតិម៉ាឡេស៊ី។
ជុំវិញការសម្រេចខាងលើ FAM នឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ និងប្រើគ្រប់យន្តការ ព្រមទាំងនីតិវិធីច្បាប់ដើម្បីធានាបានពី អត្ថប្រយោជន៍នៃកីឡាករ និងក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី។
FAM នៅតែបន្តប្តេជ្ញាគោរពតាមច្បាប់អន្តរជាតិដ៏ម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ព្រមទាំងការពារកេរ្តិ៍ឈ្មោះក្រុមជម្រើសជាតិម៉ាឡេស៊ី។ សមាគមបាល់ទាត់ម៉ាឡេស៊ី នឹងបន្តធ្វើការជិតស្និទ្ធជាមួយ រដ្ឋាភិបាលម៉ាឡេស៊ី និងគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាបាននូវការអនុវត្តប្រកបដោយតម្លាភាព និងស្មារតីកីឡា។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានពិន័យ សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី និងកីឡាករចំនួន ៧ នាក់ដោយបានចោទប្រកាន់ពីការក្លែងបន្លំឯកសារ ដើម្បីចូលសញ្ជាតិ ដែលបានបំពានលើមាត្រា ២២ នៃក្រមវិន័យរបស់ FIFA។ សមាគមបាល់ទាត់ម៉ាឡេស៊ី ត្រូវបានពិន័យជាប្រាក់ជាង ៤៣ម៉ឺនដុល្លារ ខណៈកីឡាករ ៧ នាក់ មិនឲ្យមានសកម្មភាពបាល់ទាត់រយៈពេល ១២ ខែ និងជាប្រាក់ ២៥០០ដុល្លារម្នាក់។

កីឡាករទាំង៧នាក់
- ១- កីឡាករ Gabriel Felipe Arrocha (នៅក្លិប Unionistas អេស្ប៉ាញ)
- ២- កីឡាករ Facundo Tomás Garcés (នៅក្លិប Deportivo Alavés អេស្ប៉ាញ)
- ៣- កីឡាករ Rodrigo Julián Holgado (នៅក្លិប América de Cali កូឡុំប៊ី)
- ៤- កីឡាករ Imanol Javier Machuca (នៅក្លិប Atlético Vélez Sarsfield អាហ្សង់ទីន )
- ៥- កីឡាករJoão Vitor Brandão Figueiredo (នៅក្លិប Johor Darul Ta’zim ម៉ាឡេស៊ី)
- ៦- កីឡាករ Jon Irazábal Iraurgui (នៅក្លិប Johor Darul Ta’zim ម៉ាឡេស៊ី)
- ៧- កីឡាករ Hector Alejandro Hevel Serrano (នៅក្លិប Johor Darul Ta’zim ម៉ាឡេស៊ី)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


