យុវតី វិបុល ច័នវេជ្ជតា ថាក្ដីស្រមៃនៅថ្ងៃអនាគតនោះគឺចង់ក្លាយជាកីឡាការិនីគុនខ្មែរដែលមានឈ្មោះល្បីមួយរូប និងមានខ្សែក្រវាត់ ឬមានឱកាសចេញទៅប្រកួតនៅឯក្រៅប្រទេសផងដែរ។
ប្អូនប្រុសរបស់ បឺត សង្ឃឹម គឺកីឡាករ បឺត ថ្មដា កំពុងសម្រុកហ្វឹកហាត់ខ្លាំងដើម្បីត្រៀមខ្លួនឲ្យបានល្អ គ្រប់គ្រាន់សម្រាប់ការប្រកួតនៅឯប្រទេសឡាវដែលជាការប្រកួតឯក្រៅប្រទេសជាលើកដំបូងក្នុងអាជីពប្រដាល់នេះ។
លោក ឡុង វិបុល គ្រូបង្វឹកក្លឹបប្រដាល់វិបុលដារិទ្ធិថាក្លឹបបច្ចុប្បន្ននេះកំពុងតែជួយបណ្ដុះធនធានផ្នែកនារី ព្រោះមើលឃើញនៅខ្វះខាតកីឡាការិនីច្រើនទាំងការប្រកួកក្នុងស្រុក និងក្រៅស្រុកជាដើម។
កីឡាការិនី ចាន់ វិច្ឆិកា ដែលជាសិស្សគុននៃក្លឹបប្រដាល់គុនខ្មែរ KKIF មានឱកាសឡើងសង្វៀនជាថ្មីហើយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះបន្ទាប់ពីចាប់គូមិនបានប្រហែល ៣-៤ខែមកហើយ។
ក្រោយចាញ់នៅឯប្រទេសចិនកាលពីពេលថ្មីៗនេះរបស់ ពេជ្រ អាទិទេព រួចមកមហាជនមួយចំនួនបានស្នើទៅលោក ពេជ្រ សុផាន់ ឲ្យជួយពង្រឹងកម្លាំងស៊ុហ្វដល់រូបគេផង ព្រោះវាយមិនទាន់ប៉ុន្មានផងអស់រលីង។
អ្នកប្រដាល់កំពុងល្បីឈ្មោះ និងមានទីផ្សារខ្លាំង លន បញ្ញា នៅសប្ដាហ៍នេះនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់នៅសង្វៀនបាយ័នដោយប៉ះកីឡាករ Mani Zolghadr ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។
កីឡាករចាស់វស្សា ឡុង សុវណ្ណឌឿន ក្រៅតែពីអាជីពប្រដាល់ អ្នកដឹកនាំកីឡាករ (ប្រម៉ូតទ័រ) ចេញក្រៅប្រទេសគឺរូបគេកំពុងប្រកបរបរលក់គោដុត ពពែដុត និងម្ហូបអាហារជាច្រើនទៀតផងដែរដើម្បីបង្កើនចំណូលបន្ថែមដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។