ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ របស់ខេត្តព្រះវិហារផងដែរ ដោយសារតែមានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង ហ៊ុំព័ទ្ធដោយ...
សហការគ្នាចុះបង្ក្រាបជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន២ករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១៦នាក់ ដើម្បីសួរនាំ និងរៀបចំសំណុំឯកសារបញ្ជូនទៅនាយកដ្ឋាន...
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីញៀនល្បែងចំនួន ១១នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន...
កាលពីមុន យើងទិញថ្មម៉ាប ថ្មក្រានីតមកពីគេទាំងអស់ ឥឡូវយើងធ្វើការ៉ូ ធ្វើថ្មម៉ាប...
ចៅក្រមសាលាដំបូងខេត្តព្រះវិហារ បាននសម្រេចឃុំខ្លួន ព្រះតេជគុណ ទឹម ហ៊ុន អតីតចៅអធិការវត្តភ្នំកន្ធាយ ក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ពាក់ព័ន្ធករណីរំលោភក្មេង
ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារប៉ះពាល់ពលរដ្ឋ...
គិតត្រឹមរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ ហាក់ធ្លាក់ចុះបណ្តើរៗហើយ តែការខូចខាតស្ពាន និងផ្លូវលំមួយចំនួន អាជ្ញាធរកំពុងតែចុះត្រួតពិនិត្យនិងរកវិធានការជួយដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលឡើងវិញ។ អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តព្រះវិហារ គឺលោកណុប វុធ្ធី បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា នេះថា នាប៉ុន្មានថ្ងៃនេះ ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្ដាលឲ្យលិចផ្ទះពលរដ្ឋ ស្ពាន ថ្នល់មួយចំនួននៅក្នុងស្រុកចំនួន៣នៃខេត្តព្រះវិហារ គឺស្រុកជ័យសែន ស្រុករវៀងនិងស្រុកឆែប។តែពេលនេះទឹកបានធ្លាក់ចុះបណ្តើរៗហើយ។ លោកបញ្ជាក់ថា ដីស្រែលិចលង់អស់ប្រមាណជា៩១៣ហិចតា តែមិនទាន់ខូចខាតនោះទេ។បញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋគឺមិនមាននោះទេ ហើយខេត្តព្រះវិហារ ទាំងមូលក៏មិនទាន់ដល់ចំណុចប្រកាសអាសន្ននោះទេ។ លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់...