កីឡាករ វឿន វាសនា កំពុងឈរជាកីឡាកររកបានពិន្ទុច្រើនជាងគេក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) រដូវកាល ២០២៥-២០២៦ ដោយវ៉ាអ្នកឈរលេខ ២ រហូតដល់ជាង ១០០ ពិន្ទុ បន្ទាប់ពីការប្រកួត ២ ប្រកួតចុងក្រោយនៃសប្តាហ៍ទី ១៩ ស្មាត់ជម្រើសជាតិ កម្ពុជា រកបានពិន្ទុច្រើនជាងគេប្រចាំក្រុមទាំង ២ ប្រកួត។
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា រកបានពិន្ទុច្រើនជាងគេសម្រាប់ ២ ប្រកួតចុងក្រោយដែលបានជួយឲ្យក្រុម Win Streak
អ្នកគាំទ្របាល់ទះ កម្ពុជា បានបញ្ចេញមតិដូចៗគ្នា ពីការបរាជ័យ ៤ លើករបស់ក្រុម Win Streak នៅក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ រដូវកាលនេះ កើតឡើងដោយសារអ្នកលើកបាល់សញ្ជាតិ ថៃ Saranchit Charoensuk មិនសូវបោះបាល់ឱ្យកីឡាករ វឿន វាសនា វាយផ្តាច់។
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា ត្រូវបានលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ១ លើក ក្នុងជ័យជម្នះ ២ លើកចុងក្រោយ របស់ក្រុមបាល់ទះ Win Streak នៅក្នុងការប្រកួតសប្តាហ៍ទី ១៦។
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា នៅតែបង្ហាញសក្តានុពលដ៏ខ្លាំងក្លារបស់ខ្លួន ក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) ដោយការប្រកួត ២ ប្រកួតចុងក្រោយ រូបគេរកបានពិន្ទុច្រើនជាងគេទាំង ២ ប្រកួត និងជួយឱ្យ Win Streak ឈ្នះ ២ ប្រកួតជាប់គ្នា។
អ្នកលេងតួនាទីស្មាត់ វឿន វាសនា បានសាងនូវកំណត់ត្រាធំៗ ៣ ជាមួយក្រុមបាល់ទះ Win Streak បន្ទាប់ពីលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) រដូវកាល ២០២៥-២០២៦ បញ្ចប់ការប្រកួតជុំទី ១។
កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak កំពុងសាងភាពលេចធ្លោខ្លាំងនៅលីគបាល់ទះកំពូល តៃវ៉ាន់ ដោយឈរជាកីឡាករបរទេសល្អដាច់គេ ២ រដូវកាលជាប់គ្នា។