កីឡា
វឿន វាសនា កំពុងឈរជាកីឡាករបរទេសល្អដាច់គេនៅលីគបាល់ទះតៃវ៉ាន់ ២ រដូវកាលជាប់គ្នា
កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak កំពុងសាងភាពលេចធ្លោខ្លាំងនៅលីគបាល់ទះកំពូល តៃវ៉ាន់ ដោយឈរជាកីឡាករបរទេសល្អដាច់គេ ២ រដូវកាលជាប់គ្នា។

វឿន វាសនា បានចូលរួមជាមួយក្រុម Win Streak នៅឆ្នាំ ២០២៣ ដោយគិតត្រឹមពេលនេះ គឺ ៣ រដូវកាលហើយ។ សម្រាប់ ២ រដូវកាលកន្លងមក កីឡាករជម្រើសជាតិ កម្ពុជា វ័យ ២៤ ឆ្នាំ បានដើរតួជាស្មាត់ដ៏សំខាន់ ដោយរួមចំណែកជួយឱ្យក្រុម Win Streak ឈ្នះពានបាល់ទះកំពូល តៃវ៉ាន់ ២ រដូវកាលជាប់គ្នា។ ដោយឡែក នៅរដូវកាលនេះ ក៏ធ្វើបានកាន់តែល្អថែមទៀត ដោយកំពុងឈរនៅកំពូលតារាងក្នុងលីគ បន្ទាប់ពីឆ្លងកាត់ការប្រកួត ២៣ ប្រកួត ឈ្នះទាំង ២៣ ប្រកួត។
ការលេង ៣ រដូវកាលមកនេះ វាសនា បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ប៉ុន្តែក្នុងរយៈពេល ២ រដូវកាលចុងក្រោយ អ្នកលេងតួនាទីស្មាត់ កម្ពស់ ១.៩៦ ម៉ែត្រ បានបង្ហាញសមត្ថភាពល្អខ្លាំងសឹងមិននឹកស្មានដល់ ហើយថែមទាំងត្រូវបានគេចាត់ទុកជាកីឡាករបរទេសឆ្នើមបំផុតប្រចាំលីគបាល់ទះកំពូល តៃវ៉ាន់ ទៀតផង។

កាលពីរដូវកាល ២០២៤-២០២៥ វឿន វាសនា បានបង្ហាញទម្រង់លេងល្អខ្លាំង រហូតជួយឱ្យក្រុមបាល់ទះ Win Streak លើកពានលីគបាល់ទះកំពូល តៃវ៉ាន់។ នៅពេលនោះ កីឡាករ កម្ពុជា បានស្ថិតនៅលើកីឡាករណាៗទាំងអស់ប្រចាំលីគ រហូតឈ្នះពានឯកត្តជន ៣ ម្នាក់ឯង រួមមាន ពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ពានកីឡាកររកបានពិន្ទុច្រើនជាងគេបំផុត និងពានកីឡាករវាយផ្តាច់ស្តាំល្អបំផុត។
ងាកមកកាន់រដូវកាលនេះវិញ វាសនា កំពុងធ្វើបានល្អខ្លាំង សឹងតែលើសរដូវកាលមុនទៅទៀត ដោយរូបគេបានក្លាយជាកីឡាកររកពិន្ទុច្រើនជាងគេឱ្យក្រុមសឹងតែគ្រប់ការប្រកួត។ គិតត្រឹមសប្តាហ៍ទី ២៣ វាសនា កំពុងឈរជាកីឡាកររកពិន្ទុច្រើនជាងគេបំផុតប្រចាំលីគកំពូល តៃវ៉ាន់ ដោយរកបានពិន្ទុសរុបចំនួន ៤៨៣ ពិន្ទុ។ អ្វីដែលកាន់តែពិសេសទៀតនោះ រួមគេបានជួយឱ្យក្រុម Win Streak ប្រកួតមិនចាញ់សោះ ក្នុងចំណោមការប្រកួត ២៣ ប្រកួតកន្លងមក និងកំពុងឈរនៅកំពូលតារាងក្នុងលីគបាល់ទះកំពូល តៃវ៉ាន់៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


