កីឡា
វឿន វាសនា រកបានពិន្ទុច្រើនជាងគេ ទាំង ២ ប្រកួតចុងក្រោយនៅលីគតៃវ៉ាន់
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា រកបានពិន្ទុច្រើនជាងគេសម្រាប់ ២ ប្រកួតចុងក្រោយដែលបានជួយឲ្យក្រុម Win Streak ទទួលបានជ័យជម្នះទាំងពីរលើកនៅលីគបាល់ទះអាជីពតៃវ៉ាន់ កាលពីចុងសប្តាហ៍កន្លងទៅ។

វឿន វាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យក្រុម Win Streak ទទួលបានជ័យជម្នះ ២ លើកចុងក្រោយ បន្ទាប់ពីកាលពីសប្តាហ៍មុន ពួកគេបានចាញ់ ២ ប្រកួតជាប់គ្នាដែលធ្វើឲ្យគ្រូបង្វឹកលោក Chen Pincheng បានប្រកាសលាឈប់ពីតួនាទី។

តាមរយៈការដើរតួនាទីដ៏សំខាន់នេះ វឿន វាសនា ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតនេះតាមរយៈការរកពិន្ទុបានច្រើនជាងគេបំផុត គឺ ចំនួន ២៦ ពិន្ទុ ក្នុងនោះតាមរយៈការវាយផ្តាច់ចំនួន ២៥ ពិន្ទុ និងបាំងការពារបាន ១ ពិន្ទុ។

នេះជាជ័យជម្នះលើកទឹកទី២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នវ័យក្មេង Wu Hsin-Han បន្ទាប់ពីជ័យជម្នះលើកទី១ លើក្រុម Taoyuan Leopards ដោយលទ្ធផល ៣-០ ហើយការប្រកួតនេះ វឿន វាសនា រកបានពិន្ទុច្រើនជាងគេដែរគឺ ១៦ ពិន្ទុ ក្នុងនោះរកបានការវាយផ្តាច់ ១៤ ពិន្ទុ និងបាំងការពារ រកបាន ២ ពិន្ទុ។
គិតរហូតដល់ពេលនេះ វឿន វាសនា បានក្លាយជាកីឡាករល្អប្រចាំការប្រកួត ចំនួន ១៣ លើក និងកំពុងក្លាយជាកីឡាករដែលរកបានពិន្ទុច្រើនជាងគេក្នុងលីគបាល់ទះអាជីពតៃវ៉ាន់ ។ ក្រុម Win Streak បានបន្តឈរលើកំពូលតារាងដោយមាន ៨៤ ពិន្ទុ ពីការឈ្នះ ៣០ ប្រកួត និងចាញ់ ៤ ប្រកួត។

កាលពីសប្តាហ៍មុន វឿន វាសនា ក៏ដូចជា ក្រុមទាំងមូល ធ្វើមិនសូវបានល្អទេតាមរយៈការលេងមិនស៊ីសង្វាក់គ្នារវាងមិត្តរួមក្រុម ហើយត្រូវបានអ្នកគាំទ្រមើលឃើញពីអ្នកប៉ះសេមិនសូវលើកបាល់ឲ្យកីឡាករជម្រើសជាតិកម្ពុជាដើម្បីវាយផ្តាច់។ មូលហេតុនេះបានធ្វើឲ្យពួកគេបានចាញ់ ២ ប្រកួតជាប់គ្នា ប៉ុន្តែការប្រកួតពីរលើកចុងក្រោយក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន ពួកគេធ្វើបានល្អឡើងវិញ។ ជាពិសេស វឿន វាសនា បានវាយផ្តាច់មួយៗ ច្បាស់ៗ ធ្ងន់ៗ ពោរពេញដោយទំនុកចិត្ត និងរកបានច្រើនជាងគេ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


