ប្រធានសភាសម្ដេចសភាធិបតី ឃួន សុដារី បានបង្ហាញពីក្ដីសង្ឃឹមរបស់សម្ដេចចំពោះប្រទេសចិន ដោយជឿថាប្រទេសនេះនឹងបន្តចូលរួមចំណែកក្នុងការពង្រឹងសុខសន្ដិភាពពិភពលោក និងស្ដារសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន បានបញ្ជាក់ថាប្រទេសចិននឹងបន្តគាំទ្ររហូតដល់គម្រោងជីកព្រែកហ្វូណនតេជោសម្រេចបានជោគជ័យតាមការគ្រោងទុក។ នេះបើតាមការចុះផ្សាយនៅលើហ្វេសបុកផេករដ្ឋសភាកម្ពុជា។
តំណាងរាស្ត្របង្ហាញការគាំទ្រចំពោះច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យា តែជំរុញឱ្យរដ្ឋាភិបាលគិតពីវិធីបង្ការជាជាង ការបង្ក្រាបក្រោយពីបញ្ហាដែលកើតឡើងហើយ។ យ៉ាងណាក្ដីរដ្ឋមន្ត្រីយុត្តិធម៌បានគាំទ្រ និងឆ្លើយតបវិញថាវិធានការបង្ការនិងបង្ក្រាបត្រូវតែដើរទន្ទឹមគ្នា ហើយការបង្ក្រាបក៏ជាការរួមចំណែកក្នុងការទប់ស្កាត់បញ្ហាដែរ។
សម្ដេចសភាធិបតី ឃួន សុដារី បញ្ជាឱ្យរៀបចំ និងសាងសង់ថ្មី ជាជំហានថ្មីនៃយុទ្ធសាស្ត្រធ្វើទំនើបកម្មស្ថាប័ន និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងអ្នកតំណាងរាស្ត្រក្នុងមណ្ឌលជាមួយពលរដ្ឋ។
សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថា កម្ពុជាត្រូវមានការពង្រឹង បង្កើនស្មារតីម្ចាស់ការ ពឹងផ្អែកលើខ្លួនឯងឱ្យបានខ្ពស់បំផុត ព្រោះគ្មានប្រទេសណាអាចមកការពារ និងជោគវាសនារបស់កម្ពុជា បានល្អជាងខ្លួនយើងទេក្នុងកាលៈទេសៈពិភពលោកបច្ចុប្បន្ននេះ។
សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាការរកមធ្យោបាយដើម្បីបញ្ចប់សង្គ្រាមក្នុងពិភពលោកគឺជារឿងសំខាន់ក្នុងកាលៈទេសៈដែលពិភពលោកកំពុងញាំញីដោយសង្គ្រាមពេញទីដូចជាពេលនេះ។ សម្ដេចថ្លែងដោយបង្ហាញនូវក្ដីបារម្ភពីមនុស្សជាតិដែលរងទុក្ខផ្ទួនៗនៅប៉ុន្មានឆ្នាំចុងក្រោយ។
កម្ពុជាកំពុងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្ដារដ្ឋឥស្លាមសំខាន់ៗ រួមមាន អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងតួគី នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចលនានេះកើតឡើងស្របពេលដែលប៉ូលនយោបាយពិភពលោកថ្មីកំពុងលេចត្រដែតឡើងនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង