ព័ត៌មានជាតិ
ទូតចិនថាប្រទេសលោកគាំទ្ររហូតដល់គម្រោងព្រែកជីកហ្វូណនតេជោសម្រេចបានជោគជ័យ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន បានបញ្ជាក់ថាប្រទេសចិននឹងបន្តគាំទ្ររហូតដល់គម្រោងជីកព្រែកហ្វូណនតេជោសម្រេចបានជោគជ័យតាមការគ្រោងទុក។ នេះបើតាមការចុះផ្សាយនៅលើហ្វេសបុកផេករដ្ឋសភាកម្ពុជា។

រដ្ឋសភាជាតិកម្ពុជាបានដកស្រង់ប្រសាសន៍របស់លោក វ៉ាង វិនពីន ដែលបានចូលជួបជូនពរសម្ដេចប្រធានសភាក្នុងឱកាសចូលឆ្នាំខ្មែរនៅថ្ងៃទី៣១ ខែមីនា នេះមកចុះផ្សាយថា «ចិនប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ដើម្បីអនុវត្តគម្រោង “ព្រែកជីកហ្វូណនតេជោ” ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុកដែលជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា»។
ក្នុងឱកាសនោះដែរប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ផងដែរថាការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីជំនួយគាំទ្រដ៏មានតម្លៃរបស់ប្រទេសចិននោះឡើយ ហើយមិត្តភាពរវាងកម្ពុជា និងចិន គឺជាមិត្តភាពធន់និងទុកចិត្តបាននៅគ្រប់កាលៈទេសៈ។

គួរឱ្យដឹងផងដែរថា គម្រោងជីកព្រែកដ៏ធំរបស់កម្ពុជា ព្រែកជីកហ្វណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រដែលមានប្រវែង១៨០គីឡូម៉ែត្រតភ្ជាប់ទន្លេមេគង្គទៅកាន់សមុទ្រខេត្តកែប ដែលគ្រោងនឹងចំណាយលុយសាងសង់ប្រមាណ១,៧ពាន់លានដុល្លារអាមេរិក។ រដ្ឋាភិបាលនឹងបើកការដ្ឋានសាងសង់ដំណាក់កាលទី២ នៅថ្ងៃទី១១ ខែមេសា ខាងមុខក្នុងភូមិសាស្ត្រស្រុកបូរីជលសារ ខេត្តតាកែវ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


