គោលនយោបាយ ២+២ របស់ចិនគឺជាយន្តការនៃការសន្ទនារវាងចិនជាមួយប្រទេសមួយចំនួននៅតំបន់អាស៊ានក្នុងគោលដៅបញ្ចៀសនូវការរំខានពីគោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS ប្រទេសសឹង្ហបុរីលោក Lye Lian Fook
សម្ដេចបានលើកឡើងថាទោះបីជាមានបទឈប់បាញ់ក្ដីតែថៃមិនឈប់នោះទេ ការរាយបន្លាលួស បានធ្វើទុក្ខបុកម្នេញពីកងទ័ពថៃលើជនស៊ីវិលកម្ពុជានៅតែមាន។
សម្ដេច ឃួន សុដារី បានលើកឡើងថាការឈ្លានពានរបស់ថៃបានបង្ខំឱ្យមនុស្សជាច្រើនម៉ឺននាក់តាមបណ្ដោយព្រំដែនដែលមានទាំងស្រ្តី និងក្មេងស្រី ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព បោះបង់ផ្ទះសំបែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។
សម្ដេចសភាធិបតី ឃួន សុដារី កំពុងដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំថ្នាក់ដឹកនាំពិភពលោកស្ដីពីស្ត្រីចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
សភាម៉ាឡេស៊ី បានបញ្ជាក់ថា ខ្លួនបានតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅអំឡុងពេលដែលបញ្ហាព្រំដែន
លោក កែវ ពិសិដ្ឋ ថា៖ ឥឡូវនេះសម្ដេចគឺជាវាគ្មិនតែមួយគត់ពីអាស៊ីទៅ តែយើងអត់ច្បាស់ថានាពេលបន្ទាប់នឹងមានការចុះឈ្មោះពីខាងប្រទេសណាផ្សេងទៀតទេ តែពេលនេះសម្ដេចគឺជាតួអង្គមួយសំខាន់នៃវេទិកាហ្នឹង។
លោក សួស យ៉ារ៉ា បានលើកឡើងថាក្នុងវេទិការអន្តរសភាអាស៊ានប្រតិភូថៃបានរារាំងការចេញសេចក្ដីថ្លែងការណ៍រួមដែលបញ្ជាក់ថា «រាល់ទំនាស់ទាំងឡាយត្រូវដោះស្រាយដោយច្បាប់អន្តរជាតិនិងរៀបចំជួយដល់ជនភៀសសឹកនៅតាមព្រំដែន»។