សម្ដេចសភាធិបតី ឃួន សុដារី បានស្នើដល់សាធារណរដ្ឋកូរ៉េឱ្យបង្កើននូវកូតាដល់ពលករខ្មែរបានទៅធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត ស្របពេលដែលទំនាក់ទំនងប្រទេសទាំងពីរកាន់តែត្រូវបានតំឡើងដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ»។
នាវាចម្បាំងបារាំងក៏នឹងចូលចតនៅកំពង់ផែសមុទ្ររាមកម្ពុជានាឆ្នាំ២០២៦ខាងមុខដើម្បីបង្កើនទំនាក់ទំនងលើវិស័យយោធា ហើយប្រធានាធិបតីបារាំងលោក អេម៉ានូអ៊ែល ម៉ាក្រុង ក៏នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាផងដែរ។
លោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ ថា៖ «បញ្ហាព្រំដែនមិនអាចដោះស្រាយដោយសសង្រ្គាមឬហិង្សានោះទេ។ មានតែការសន្ទនា ប៉ុណ្ណោះទើបអាចកសាងបាននូវព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការបានយូរអង្វែង»។
សម្ដេចសភាធិបតី ឃួន សុដារី បានរម្លឹកពីភាពចាំចាប់ក្នុងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពារប្រព័ន្ធអង្គការសហប្រជាជាតិដើម្បីធានានូវសណ្ឋាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ការលើកឡើងនេះស្របពេលដែលកម្ពុជាបានប្ដឹងថៃករណីព្រំដែន៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
នាយខុទ្ទកាល័យប្រធានសភា និងជាអគ្គលេខាធិការរងរដ្ឋសភាជាតិលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថា ពុំមានជំនួបក្រៅផ្លូវការណាមួយរវាងអ្នកនយោបាយកម្ពុជា និងថៃក្នុងកិច្ចប្រជុំ AIPA Caucus ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ។
អ្នកនាំពាក្យបញ្ជាក់ថា ក្រៅពីការពង្រឹងនូវវត្តមានមន្ត្រី សភានឹងតម្រូវឱ្យមន្ត្រីរៀបចំធ្វើជារបាយការណ៍ការងាររបស់ខ្លួនបន្ថែមទៀតផងដែរ
សម្ដេចចង់ឃើញប្រទេសម្ចាស់បំណុលផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែកផងដែរ។