ព័ត៌មានអន្ដរជាតិ
ដើមកំណើតនៃព័ត៌មានក្លែងក្លាយបានផ្សព្វផ្សាយតាំងពីពេលណាមក?
ព័ត៌មានក្លែងក្លាយ មិនមែនទើបតែសាយភាយនៅក្នុងសតវត្សទី ២១ ដែលមានបច្ចេកវិទ្យាលឿននោះទេ តាមពិតវាកើតឡើងតាំងពី ២០០០ឆ្នាំមុនមកម្ល៉េះ។ ចាប់ពីសម័យបុរណរ៉ូម រហូតមកដល់បច្ចុប្បន្ន ព័ត៌មានមិនពិតត្រូវបានគេបន្លំប្រើប្រាស់ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន ផ្លាស់ប្តូរគំនិតមនុស្សនិងយោបល់ជាដើម។

កាលពីជិត ២០០០ឆ្នាំមុន សាធារណរដ្ឋរ៉ូម៉ាំងកំពុងជួបប្រទះនូវសង្គ្រាមស៊ីវិលរវាងកូនប្រុសចិញ្ចឹមឧត្តមសេនីយ៍មួយរូបឈ្មោះ Octavian និងលោក Mark Anthony មេបញ្ជាការដ៏គួរឱ្យទុកចិត្តប្រចាំទីក្រុង Caesar។ ដើម្បីឈ្នះសង្គ្រាម Octavian ដឹងថាលោកត្រូវតែធ្វើយ៉ាងណាឱ្យសាធារណជនកាន់ជើងខាងលោកដែលវាជួយដល់ជ័យជម្នះការប្រយុទ្ធនេះ។ ប៉ុន្តែប្រសិនបើប្រជាជនមិនចូលចិត្តលោក Octavian ទេនោះ លោកមិនអាចក្លាយជាអ្នកគ្រប់គ្រងដ៏ជោគជ័យបានឡើយ។
ក្នុងគោលបំណងចង់បានការគាំទ្រពីសំណាក់មហាជន លោកបានបង្កើតសង្គ្រាមព័ត៌មានក្លែងក្លាយប្រឆាំងនិងលោក Mark Anthony ដោយអះអាងថា លោក Anthony មានស្នេហាលួចលាក់ជាមួយម្ចាស់ក្សត្រីអេហ្ស៊ីប Cleopatra និងមិនគោរពដល់គុណតម្លៃប្រពៃណីរ៉ូម៉ាំងដូចជា ភាពស្មោះត្រង់ និងការគោរព។ លោក Octavian បានបន្តទៀតថា លោក Mark Anthony មិនសាកសមកាន់កាប់ការិយាល័យនិងតំណែងនេះឡើងព្រោះលោក Mark តែងតែស្រវឹងជានិច្ច។

លោក Octavian ទទួលបានសារពីសាធារណជនតាមរយៈកំណាព្យនិងពាក្យស្លោកខ្លីដែលបានបោះពុម្ភជាប់នឹងកាក់។ វាជាទម្រង់បុរាណបន្តិច បើប្រៀបធៀបជាមួយអ្នកនយោបាយបច្ចុប្បន្នដែលចេញសៀវភៅ ឬបង្ហោះលើបណ្តាញសង្គម។ ជាការសាទរ លោក Octavian ពិតជាទទួលបានជ័យជំនះលើសង្គ្រាមនេះនិងបានក្លាយទៅជាស្តេចដំបូងគេបង្អស់នៃទីក្រុងរ៉ូម អាចកាន់អំណាចបានប្រមាណ ៤០ឆ្នាំ៕
អត្ថបទដោយ៖ Jacqueli
ប្រភព៖ BBC.co.uk
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


