កីឡា
ក្រុមនារីកម្ពុជា ប៉ះ សិង្ហបុរី រសៀលថ្ងៃនេះដណ្តើមមេដាយសំរិទ្ធ ពាន AFF Women’s Cup
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា ត្រូវប្រកួតជាមួយ ក្រុមនារីសិង្ហបុរី វេលាម៉ោង ៣:៤៥នាទីរសៀលថ្ងៃនេះ (ម៉ោងនៅកម្ពុជា) ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ ៣ (មេដាយសំរិទ្ធ) ក្នុងពានរង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី។

ក្រុមបាល់ទាត់នារី កម្ពុជា ជាក្រុមលេខ ១ ក្នុងពូល B តាមរយៈជ័យជម្នះ ៣-១ លើក្រុមនារី ទីម័រខាងកើត និងស្មើជាមួយ ក្រុមនារី ឥណ្ឌូណេស៊ី ១-១ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួប ក្រុមនារីឡាវ ដែលជាក្រុមលេខ ២ ក្នុងពូល A បន្ទាប់ពីស្មើ ១-១ ជាមួយ សិង្ហបុរី និងស្មើ ១-១ ជាមួយម្ចាស់ផ្ទះ ម៉ាឡេស៊ី។
ទោះបីជាយ៉ាងណា ក្រុមនារីកម្ពុជា ពិតជាសោកស្តាយខ្លាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានចាញ់ នារីឡាវ ដោយលទ្ធផល ១-០ បើទោះបីជាពួកគេគ្រប់គ្រងការប្រកួតស្ទើរទាំងតាំងពីវគ្គទី១ រហូតដល់វគ្គទី២។ ដូច្នេះក្រុមនារី កម្ពុជា ត្រូវប្រកួតជាមួយ សិង្ហបុរី ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ ៣។ ចំណែក ឡាវ ត្រូវប្រកួតជាមួយ ឥណ្ឌូណេស៊ី ដើម្បីដណ្តើមជើងឯក (មេដាយមាស)។

បើនិយាយពីប្រវត្តិជួបគ្នា ក្រុមនារីកម្ពុជា និង សិង្ហបុរី ធ្លាប់បានជួបគ្នា ២ លើក គឺកាលពីឆ្នាំ ២០២៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលពេលនោះ កម្ពុជា បានឈ្នះ សិង្ហបុរី ដោយលទ្ធផល ១-០។ ចុងក្រោយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមនារីកម្ពុជា បានយកឈ្នះ សិង្ហបុរី ដោយលទ្ធផល ៥-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅប្រទេសឥណ្ឌូណេស៊ី។
សូមបញ្ជាក់ថា ក្រុមលេខ ១ លេខ ២ និង លេខ ៣ នៃពានរង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦ នឹងទទួលបានកៅអី ឡើងទៅប្រកួតពានរង្វាន់កម្រិតទី១ប្រចាំតំបន់អាស៊ាន AFF Women’s Championship ដែលក្រុមខ្លាំងៗកំពុងរង់ចាំគឺ អូស្ត្រាលី ហ្វីលីពីន វៀតណាម សៀម និង មីយ៉ាន់ម៉ា៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


