បច្ចេកវិទ្យា
ម៉ូតូលំដាប់ថ្នាក់លេខ១ ក្នុងទីផ្សារកម្ពុជា ចូលមកអង្រួនបេះដូងអ្នកប្រើប្រាស់ ឲ្យនៅមិនស្ងប់ទៀតហើយ
ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖
-ម៉ូតូម៉ាក Honda
-រថយន្ត Honda
-និងម៉ាស៊ីនកសិឧស្សាហកម្ម Honda
ដោយមានការទន្ទឹងរង់ចាំ ពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda DREAM “F O R E V E R G L O R Y” ស៊េរីថ្មី ជាម៉ូតូល្បីលំដាប់ថ្នាក់លេខ១ក្នុងទីផ្សារកម្ពុជា ដែលមានគុណភាពខ្ពស់ និងប្រណិតភាពឥតទាស់។
ឆ្នាំនេះ Honda DREAM “F O R E V E R G L O R Y” នាំមកនូវសនិយមថ្មី នៃប្រណិតភាព សុះសាយនូវកិត្យានុភាព និងឧត្តមភាពលើសលុប ប្រណិតឥតខ្ចោះ ទាន់សម័យគ្រប់ជ្រុងជ្រោយ ហ៊ុំព័ទ្ធដោយបន្ទះមាសឆ្អិនឆ្អៅ រំលេចនូវចំណិតពេជ្រដ៏មានតម្លៃឆ្លុះបញ្ចាំងនូវគុណតម្លៃដែលមិនអាចប្រៀបបាន នាំអ្នកឆ្ពោះទៅកាន់យុគសម័យថ្មីដ៏ត្រចះត្រចង់។

អ្វីដែលពិសេសបំផុត ហើយកោតសរសើរមិនដាច់ពីមាត់នោះ គឺការរចនាថ្មីទាំងស្រុងដោយ
តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុតរំលេចដោយផ្ទៃរចនាដោយចំណិតពេជ្រដ៏មានតម្លៃ និមិត្តសញ្ញា NCX ពណ៌មាស សម្រិតសម្រាំងនូវគុណតម្លៃថ្មី កាន់តែស្ទួយកិត្តិយស ភាពថ្លៃថ្នូរដ៏ឧត្តម និងកិត្យានុភាពលើសគេសម្រាប់អ្នក។

និងតែមថ្មីនៅលើតួម៉ូតូ រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត ស្រស់ស្អាតទាន់សម័យ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើបរលោងភ្លឺចែងចាំង រចនាម៉ូតបែបចំណិតពេជ្រផ្គុំបញ្ចូលគ្នាបង្កើតបានជាគុណតម្លៃថ្មីដ៏មានសក្ដានុពលលើសលុប។

ហើយគុណសម្បត្តិពិសេសរបស់ Honda DREAM នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មី! រចនាម៉ូតយ៉ាងសម្រិតសម្រាំង ពីបន្ទះមាសឆ្អិនឆ្អៅ រំលេចយ៉ាងវិសេសដោយចំណិតពេជ្រក្នុងផ្ទៃកុងទ័រ។

បញ្ជាក់បន្ថែម៖
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រ: Honda NCX
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


