បច្ចេកវិទ្យា
ដោនឡូត App មួយនេះទុកទៅ មានការងារល្អៗប្រាក់ខែខ្ពស់ លោតសារប្រាប់ហើយ
ខណៈមនុស្សជាច្រើនរអ៊ូថា គ្មានការងារធ្វើ ក្រុមហ៊ុនជាច្រើនទៀតកំពុងរអ៊ូខ្វះបុគ្គលិកទៅវិញ នេះគ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ ហើយនៅមានរូបភាពអវិជ្ជមានជាច្រើនទៀត ដែលកំពុងកើតមាននៅក្នុងការស្វែងរកការងារធ្វើដូចជា ការកេងប្រវ័ញ្ចលើកម្លាំងបុគ្គលិក យុវជនធ្វើការខុសជំនាញ ហើយខ្លះទៀតថែមទាំងខុសច្បាប់ ឬចំណាកស្រុកទៀតផង។
ថ្មីៗនេះ យើងសង្កេតឃើញផ្លេតហ្វមមួយ ដែលកំពុងទទួលបានការគាំទ្រខ្លាំងមែនទែន ដែលមានឈ្មោះថា Cambojob ហើយកំពុងតែផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង នៅលើផ្លេតហ្វមរបស់ខ្លួនជាមួយនឹងដៃគូសហការរាប់ពាន់ក្រុមហ៊ុននៅស្រុកយើង ហើយថ្មីៗនេះ Cambojob បានចេញជា App ដែលនឹងផ្ដល់ភាពងាយស្រួលខ្លាំងមួយកម្រិតទៀត ដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកស្វែងរកការងារធ្វើ។

បើតាមការប្រាប់ឲ្យដឹងពីតំណាងក្រុមហ៊ុន App Cambojob នេះមានបីភាសាមកស្រាប់ ចិន អង់គ្លេស និង ខ្មែរ ដោយបើទោះជាអ្នកប្រើប្រាស់គាត់មិនចេះភាសាបរទេស ក៏គាត់អាចប្រើប្រាស់ជាភាសាខ្មែរ ដើម្បីសម្រេចគោលដៅគាត់ ក្នុងការស្វែងរកការងារល្អដែរ។ មិនមែនគ្រាន់តែជា App ដាក់តាំងបង្ហាញការងារទេ តែ Cambojob នៅមានមុខងារជួយអ្នករកការងារមួយចប់តាំងតែពីការបង្កើត CV ស្វ័យប្រវត្តិឲ្យរហូតទាល់តែស្វែងរកការងារ ដែលត្រូវនឹងគោលដៅ។
បន្ថែមពីនេះ Cambojob នៅធ្វើការពិគ្រោះយោបល់ធ្វើយ៉ាងណាឲ្យបេក្ខជន ដែលចង់ស្វែងរកការងារធ្វើ អាចរកបាននូវការងារដែលជាក្ដីស្រមៃរបស់ខ្លួនជាមួយនឹងប្រាក់ខែខ្ពស់។ នៅលើ App ក៏មានជាសារជូនដំណឹងផងដែរ នៅពេលដែលមានការងារណាមួយ ដែលសាកសម ឬមានគេចាប់អារម្មណ៍ចង់ហៅសម្ភាសន៍ជាដើម។ ពិសេសជាងនេះទៅទៀត រាល់មុខងារដែលរៀបរាប់ហូរហែរមកនេះ Cambojob មិនគិតថ្លៃសូម្បីមួយរៀលនោះទេ ដោយអ្នកប្រើប្រាស់អាចដោនឡូតយក App ដោយសេរីពី AppStore និង Playstore ដោយគ្រាន់តែវាយពាក្យថា “Cambojob”។

បង្កើតនៅកម្ពុជាក៏ពិតមែន ប៉ុន្តែ Cambojob មានមហិច្ឆតាខ្ពស់គ្រោងនឹងហក់ទៅចាប់ដល់ទីផ្សារក្នុងអាស៊ាននាពេលឆាប់ៗនេះ ជាមួយនឹងបច្ចេកវិទ្យាថ្មីប្លែក ដូចជាការប្រើប្រាស់បច្ចេកវិទ្យា Big Data ជាដើម។
គួរបញ្ជាក់ផងដែរថា CamboJob ជាក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកការងារ និងជ្រើសរើសបុគ្គលិកដែលចាប់ដំណើរការអាជីវកម្ម នៅក្នុងខែមិថុនា ឆ្នាំ២០១៩ ចាប់ផ្តើមដំបូងជាគេហទំព័រភាសាចិន ហើយមានអ្នកចូលមើលជាប្រចាំប្រមាណជា ១០ម៉ឺននាក់ គិតត្រឹមខែតុលា ឆ្នាំ២០២០ ហើយ Cambojob ក៏បានសហការ ជាមួយនឹងក្រុមហ៊ុនប្រមាណជាង ១០,០០០ក្រុមហ៊ុន ជាហេតុនាំឲ្យ CamboJob ទទួលបានការគាំទ្រច្រើនជាងមុនដែលនាំឲ្យចំនួនអ្នកគាំទ្រឡើងដល់ជាង ៤លាននាក់នាពេលបច្ចុប្បន្ន ដោយមានទស្សនវិស័យច្បាស់លាស់ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា ១០ លាននាក់ក្នុងការស្វែងរកការងារធ្វើបានយ៉ាងងាយស្រួល ត្រូវតាមជំនាញនិងការជ្រើសរើស៕
អាចដោនឡូតយកបាននៅទីនេះ៖
https://mobile.cambojob.com/index/download.htm ឬក៏ស្កេនរូបខាងក្រោម

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


