បច្ចេកវិទ្យា
ក្រសួងប្រៃសណីយ៍ រៀបចំផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជាលើកទី២
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) នាថ្ងៃទី១២ ខែវិច្ឆិកានេះ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ប្រមាណ ៧០នាក់។

នេះជាលើកទី២ ហើយ ដែលសិក្ខាសាលានេះ ត្រូវបានរៀបចំឡើង បន្ទាប់ពី ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ត្រូវបានប្រកាសឲ្យប្រើប្រាស់ កាលពីខែមិថុនា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការយូណេស្កូ។
លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា សិក្ខាសាលាលើកទី២ នេះ រៀបចំឡើង ដោយផ្តោតជាសំខាន់ចំពោះការផ្សព្វផ្សាយដល់អ្នកបច្ចេកទេស គឺអ្នកដែលធ្វើការពាក់ព័ន្ធនឹងការរៀបចំកម្មវិធីសិក្សា កម្មវិធីផ្សព្វផ្សាយនានា ពីការអនុវត្តនិងបញ្រ្ជាបការប្រើប្រាស់ក្របខណ្ឌនេះទៅក្នុងប្រព័ន្ធអប់រំផ្លូវការ និងក្រៅផ្លូវការ។

លោករដ្ឋលេខាធិការ បានបន្ថែមថា ក្របខណ្ឌសមត្ថភាព អ.ប.ឌ.ព. ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ក្របខណ្ឌរដ្ឋាភិបាលឌីជីថល និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល ទាំងការអភិវឌ្ឍធនធានជំនាញឌីជីថល និងការលើកកម្ពស់សមត្ថភាពប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅ ដើម្បីចាប់យកនិងប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រតិបត្តិការសេដ្ឋកិច្ចនិងសង្គម។
សូមបញ្ជាក់ផងដែរថា ក្រៅពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាព អ.ប.ឌ.ព កន្លងមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានដាក់ចេញនូវកម្មវិធីជាច្រើនដើម្បីជំរុញការលើកកម្ពស់គុណវុឌ្ឍិនៃការអប់រំមុខជំនាញបច្ចេកវិទ្យាឌីជីថល ដែលមានដូចជាកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល កម្មវិធីជំនួយហិរញ្ញប្បទាន ការរៀបចំផែនទីចង្អុលផ្លូវជំនាញឌីជីថល ការរៀបចំកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


