ចរាចរណ៍
Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសន្ទុក មានអ្នកស្លាប់សរុប៤នាក់ ក្នុងមានក្មេងស្រី២នាក់
ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៩ មីនានេះ មានជនរងគ្រោះសរុប៥នាល់ ស្លាប់ ៤នាក់ ក្នុងមានក្មេងស្រី ២នាក់។
តាមរបាបាយការណ៍របស់នគរបាលស្រុកសន្ទុក ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៦ ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមរបាយការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E. 2070 បើកបរដោយឈ្មោះ វេង គ្រឹស្នា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងវិហារ ខេត្តព្រះវិហារ។ ក្នុងរបាយការណ៍ មូលហេតុដែលបង្កឲ្យគ្រោះថ្នាក់នេះ ដោយសារតៃកុងឡាន ដេកលក់ បានរេចង្កូតទៅបុកអ្នកដើរថ្នើជើងនៅលើចិញ្ចើមផ្លូវ។
តាមរបាយការជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មាន១ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិជាយ ស្បៃ (ស្លាប់ ) ២/ ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ១០ ឆ្នាំ នៅភូមិជាយស្បៃ (ស្លាប់) ៣/ ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ ១២ឆ្នាំ នៅភូមិជាយស្បៃ (ស្លាប់) ៤/ ឈ្មោះ គង់ គី ភេទស្រី អាយុ ៧៣ ឆ្នាំ នៅភូមិជាយស្បៃ (ស្លាប់) ៥/ ឈ្មោះ ជា សុខហេង ភេទស្រី អាយុ៨ ឆ្នាំ នៅភូមិជាយស្បៃ (របួសធ្ងន់) ។
ក្រោយកើតហេតុ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះវាស់វែងនៅកន្លែងកើតហេតុ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


