ចរាចរណ៍
អកសឺរថយន្តបត់ឡើងផ្លូវលឿន ជ្រុលល្បឿនចាប់ហ្វ្រាំងដួលខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តកុងតឺន័រដឹកខ្សាច់ ២គ្រឿងបានបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងបង្កការភ្ញាក់ផ្អើលនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខនឹងវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។
បុរសជនរងគ្រោះឈ្មោះ កែវ សារ៉ុម អាយុ ៣៣ ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ស្ថិតនៅភូមិកណ្តាល ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
យោងតាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ជិះឌុបប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ចូលក្រុងភ្នំពេញ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រដឹកដីមួយគ្រឿង ធ្វើដំណើរចេញពីផ្លូវលំ ឡើងផ្លូវជាតិលេខ១ សំដៅឆ្ពោះទៅទិសដៅខាងលិច ចូលទៅរាជធានីភ្នំពេញ ជាហេតុធ្វើឱ្យភាគីខាងម៉ូតូអកសឺ ចាប់ហ្វ្រាំងបណ្តាលឱ្យរេចង្កូតដួលខ្ទាតចូលក្រោមកង់រថយន្តផ្នែកខាងក្រោយ ត្រូវរថយន្តកិនស្លាប់នៅហ្នឹងកន្លែងតែម្តង។ ចំណែកស្ត្រីជាប្រពន្ធ ត្រូវរងរបួសស្រាល។
ភ្លាមៗ រថយន្តបង្កបានព្យាយាមបើករថយន្តគេចបានប្រមាណ១គីឡូដី ក៏ឈប់រថយន្តហើយបើកទ្វារចុះពីលើរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែងអូសយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ។
ដោយឡែកចំពោះសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ លីហេង
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង