សង្ស័យស្រវឹង បើករថយន្ត​រេ​ចង្កូតទៅបុក​រថយន្ត​ធំ​ ផ្ទុះ​ពោង​គ្មាន​សល់
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

សង្ស័យស្រវឹង បើករថយន្ត​រេ​ចង្កូតទៅបុក​រថយន្ត​ធំ​ ផ្ទុះ​ពោង​គ្មាន​សល់

បានផុស

នៅ

បាត់ដំបង ៖ សម្លេង​នៃ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​រថយន្ត និង​រថយន្ត បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ទាំងយប់ ខណៈ​ដែល​ភាគី​បង្ក​ឈរ​សឹង​មិន​ជាប់​ដោយសារ​ភាព​ស្រវឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨ និង ២៥​នាទី យប់ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ស្របពេល​ដែល​មេឃ​កំពុង​រលឹម ក្នុងភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

បើ​តាម​ការ​រៀបរាប់​ពី​អ្នកបើកបរ​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន ផៃ​រ៉ា ដែលមាន​ទីតាំងនៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ បាន​និយាយ​ថា នៅ​ពេលដែល​រថយន្ត​លុច​ស៊ីស បើក​យ៉ាង​លឿន​មកពី​មុខ​ហើយ​បាន​រេ​ចង្កូត​មក​រក​រថយន្ត​របស់​លោក គឺ​លោក​បាន​បន្ថយល្បឿន​គឺ​ពេលនោះ​រថយន្ត​បង្ក​បាន​បុក​ចំ​ពីមុខ​ព្រមទាំង​បាន​រុញ​រថយន្ត​របស់លោក​ថ​យ​ក្រោយ​ទៀត​ផង ​ដោយសារតែ​ល្បឿន​លឿន​ពេក​។

ចំណែក​អ្នក​បើកបរ​រថយន្ត​លុច​ស៊ី​ស ដែល​ឈរ​សឹង​មិន​ជាប់​បាន​សារភាព​ថា ​ពិតជា​បាន​ដក​មេ​ជាមួយ​មិត្តភក្តិ​ហើយ​បើករថយន្ត​ត្រឡប់ទៅផ្ទះ​ដែល​ស្ថិតនៅ​ភូមិ​រំចេក​២ សង្កាត់​រតន​: បែរជា​ធ្វើដំណើរ​មក​តាម​ផ្លូវជាតិ​លេខ​៥៧​ទៅវិញ​។​

​ភ្លាមៗ​នោះដែរ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត ក៏បាន​ចុះមក​ត្រួតពិនិត្យ​ដើម្បី​នាំយក​ទៅកាន់​ការិយាល័យ ក្នុងការ រក​ដំណោះស្រាយ ដោយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ទាំងសងខាង ហើយក៏​មិនទាន់​ដឹងថា ​មាន​អ្នករងរបួស​ប៉ុន្មាន​នាក់​ដែរ​៕

ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services