Connect with us

ចរាចរណ៍

ពិព័រណ៍ម្ហូបអាហារខ្មែរ បានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនដែលឆ្លុះបញ្ចាំងពីផ្នែកមួយនៃវប្បធម៌ជាតិខ្មែរ

បានផុស

នៅ

ពិព័រណ៍ម្ហូបអាហារខ្មែរ ត្រូវបានរៀបចំឡើងនាថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរកាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ២០២១​ នៅបរិវេណសួនច្បារព្រះរាជ ដំណាក់ក្រុងសៀមរាប ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២០-២០២២ ។ ពិព័រណ៍នេះទាក់ទាញអ្នកចូលរួមដ៏ច្រើនមានទាំងទេសចរជាតិ និង អន្តរជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ពិព័រណ៍ម្ហូបអាហារដែលរៀបចំនៅពេលនេះ ជាផ្នែកមួយនៃវប្បធម៌របស់ជាតិខ្មែរ ហើយវាពិតជាមានសារៈសំខាន់ក្នុងការរួមគ្នាលើកតម្កើងឡើងវិញ ។ លោកបន្តថា ក្នុងឱកាសដែលទីក្រុងសៀមរាប ក្លាយជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ពិ តជាមានអត្ថន័យ និងអត្ថប្រយោជន៍ដ៏ធំធេងណាស់ក្នុងផ្សព្វផ្សាយ និងបំផុសស្មារតីជាតិទាំងមូលឱ្យចូលរួមលើកស្ទួយការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិសំដៅរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រជាពលរដ្ឋឱ្យបានល្អប្រសើតាមរយៈការចាប់យកអត្ថប្រយោជន៍ពីធនធានវប្បធម៌ទាំងនេះ។

លោក ហាប់​ទូច ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​រដ្ឋបាលខេត្ត​គ្រប់​ជាន់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​ និង​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​។ ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Cambodian Arts and Festival Enterprise ដែល​បាន​ចូលរួម​ឧបត្ថម្ភ និង​រៀបចំ​សិល្បៈ​ចម្រុះ ​ដើម្បី​អបអរព្រឹត្តិការណ៍​នេះផងដែរ​។​

ពិព័រណ៍ម្ហូបអាហារខ្មែរជា ផ្នែកមួយនៃមហោស្រពអន្ដរជាតិអង្គរដោយមានការរៀបចំដូចជា ការសម្ដែងចាប៉ីដងវែង ការបង្ហាញ និងសម្តែងល្ខោន ការបង្ហាញក្បាច់គុណល្បុកតោកម្ពុជា ការគូរគំនូរលើផ្ទាំងក្រណាត់ ការតាំងពិព័រណ៍គំនូរ ការសម្តែងសៀករហ័សសកម្ម ការបង្ហោះខ្លែងឯក ។ល។ ដែលកម្មវិធីនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១៕

 អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម