ចរាចរណ៍
ឡានយីឌុបបើកដល់ផ្លូវបំបែក ប៉ះម៉ូតូមន្ត្រីសុខាភិបាលបណ្ដាលឱ្យរបួសធ្ងន់ តៃកុងរត់បាត់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ នៅចំណុចផ្លូវបំបែកលើផ្លូវជាតិលេខ ៦៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រនេះ បើតាមសាក្សីឃើញហេតុការណ៍បាននិយាយថា រថយន្តហ៊ីយ៉ាន់ដឹកគល់ឈើធំ ជាប្រភេទរថយន្តវេរអងពណ៌ខៀវ ស្លាកលេខភ្នំពេញ 3C 8243 ទិសដៅពី លិចទៅកើត បានបុកជាមួយម៉ូតូម៉ាកអាសង់ ០១៩ ពណ៍ខ្មៅ ផ្លាកលេខ ស្ទឹងត្រែង 1C 3687 បើកបរពីជើងទៅត្បូង បណ្ដាលឱ្យស្ត្រីម្នាក់ និងក្មេងស្រីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យខេត្ត។ ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ក្រោយកើតហេតុ។

សមត្ថកិច្ចបានឱ្យដឹងបន្តថា ជនរងគ្រោះទាំងពីរនាក់មាន ១. ឈ្មោះ ឡាវ វីដា ភេទ ស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខ របរមន្ត្រីសុខាភិបាល រស់នៅ ភូមិស្រែក្រសាំង ឃុំ ស្រែក្រសាំងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និង២. ឈ្មោះ តាំ អុីវ៉ា ភេទស្រី អាយុ ៧ឆ្នាំ (កូន) រស់នៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើត ហេតុសមត្ថកិច្ចបានធ្វើការចុះវាស់វែង នាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
អត្ថបទ៖ ងិន លីម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


