ចរាចរណ៍
រន្ធត់! រថយន្តក្រុង២គ្រឿងបុកគ្នា នៅប្រទេស សេណេហ្គាល់ ស្លាប់និងរបួសមនុស្សជាង១០០នាក់ (មានវីដេអូ)
មនុស្សយ៉ាងតិច៤០នាក់បានស្លាប់ និង៨៧នាក់រងរបួស បន្ទាប់ពីរថយន្តក្រុងពីរគ្រឿង បុកគ្នាពេញទំហឹងនៅជិតទីក្រុង Kaffrine កណ្តាលប្រទេសសេណេហ្គាល់។
គ្រោះថ្នាក់នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ វេលាម៉ោង៣និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ។
លោកប្រធានាធិបតី Macky Sall បាននិយាយថា មនុស្ស ៤០ នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ ហើយបានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃ។
យោងតាមការឲ្យដឹងពីក្រុមពន្លត់អគ្គិភ័យ រថយន្តក្រុង៦០កៅអី កំពុងធ្វើដំណើរទៅកាន់ទីក្រុង Rosso ស្ថិតក្បែរព្រំដែនជាមួយប្រទេស ម៉ូរីតានី។
លោក Cheikh Dieng រដ្ឋអាជ្ញាសាធារណៈនិយាយថា ការស៊ើបអង្កេតដំបូងបង្ហាញថា គ្រោះថ្នាក់នេះ កើតឡើងនៅពេលរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ ផ្ទុះកង់ រេចង្កូតទៅបុករថយន្តក្រុងមួយគ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា។ .
នេះជាគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សច្រើនបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៅក្នុងប្រទេសដែលគ្រោះថ្នាក់ចរាចរណ៍ច្រើនកើតឡើង ដោយសារតែអ្នកបើកបរមិនគោរពវិន័យ ផ្លូវមិនល្អ និងយានយន្តចាស់ៗ។
កាលពីខែតុលា ឆ្នាំ ២០២០ មនុស្សយ៉ាងតិច១៦នាក់បានស្លាប់ និង១៥នាក់ទៀតរងរបួស នៅពេលរថយន្តក្រុង បុកជាមួយរថយន្តដឹកទំនិញ នៅភាគខាងលិចប្រទេសសេណេហ្គាល់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ទារក ១១នាក់ ស្លាប់ក្នុងអគ្គិភ័យឆាបឆេះមន្ទីរពេទ្យទើបសម្ពោធនៅ សេណេហ្គាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


