ចរាចរណ៍
Update៖ ករណីក្រឡាប់រថយន្តដឹកកម្មករបណ្ដាលមកពីការវ៉ាជែងពេលមេឃកំពុងភ្លៀង
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យរថយន្ដដឹកកម្មករកម្មការិនីរោងចក្រ ក្រឡាប់និងមានអ្នករងរបួសនោះ គឺដោយសារតៃកុងរថយន្ដបើកបរវ៉ាជែងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ននៅពេលមេឃកំពុងមានភ្លៀង តែទោះយ៉ាងណាក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នកបាត់បង់អាយុជីវិតនោះទេ។

នគរបាលចរាចរណ៍ប្រាប់ថា រថយន្តដឹកកម្មករ កម្មការនីដែលគ្រោះថ្នាក់ចរាចរណ៍ម៉ាក HYUNDAI ពណ៌ ស គ្មានផ្លាកលេខ ដឹកកម្មករកម្មការនីចំនួន៦៥ (ស្រី៦០នាក់) បើកបរដោយឈ្មោះ ស្រួច សិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ បានគេចខ្លួនបាត់ មានទីលំនៅភូមិត្រពាំងកន្សែង ឃំុក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្ដមួយគ្រឿងទៀត ម៉ាក HINO ពណ៌ ស ពាក់ផ្លាកលេខ កណ្តាល 3G-0470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ។

សាក្សីនិយាយថា មុនពេលកើតហេតុរថយន្តកូរ៉េ ចំណុះពីរតោនកន្លះដឹកកម្មករ កម្មការនីរោងចក្របានបេីកវ៉ាជែងបានប៉ះរថយន្តសណ្ដោងរឺម៉ក មួយគ្រឿងទៀតខ្វះប្រុងប្រយ័ត្នដោយការបេីកល្បឿនលឿនក្នុងស្ថានភាពមេឃភ្លៀងរលឹមបង្ករផ្លូវរអិលក្រឡាប់ចាក់ចោលជនរងគ្រោះរប៉ាត់រប៉ាយពេញផ្លូវមានអ្នករបួសជាច្រើននាក់ ។

ប៉ូលិសបញ្ជាក់ថា ជនររងគ្រោះរបួសធ្ងន់មាន ចំនួន០៥នាក់ រួមមាន៖
១- ឈ្មោះ អុង ចន ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រោងចក្រសាប្រ៊ីណា ថ្នល់ទទឹង ។
២- ឈ្មោះ ផាន យូរី ភេទស្រី អាយុ ២៨ឆ្នាំរស់នៅភូមិដំបូងស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រោងចក្រហ្វាយយ៉ាង ថ្នល់ទទឹង ។
៣-ឈ្មោះ សុខ គីម ភេទស្រី អាយុ ២៣ ឆ្នាំរស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
៤-ឈ្មោះ កែវ ស្រីភាស់ ភេទស្រី អាយុ ១៨ ឆ្នាំ រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រោងចក្រសាំងវ៉ូ សម្រាកនៅពេទ្យអន្ទង់ក្រវៀន ។
៥- ឈ្មោះ ស្រី ចាន់ធី ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិដំបូកស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រោងចក្រដុងរ៉ុង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុក និងជំនាញចរាចរណ៍ខេត្ដកំពង់ស្ពឺ កំពុងអន្ដរាគមន៍ជួយសម្រួលចរាចរណ៍និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។
សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករកម្មការិនី ខាងលើកើតឡើងនៅវេលាម៉ោង០៦និង២០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតលើផ្លូវជាតិលេខ៥១ ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
អត្ថបទ៖ ភួង រដ្ឋា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


