Connect with us

ព័ត៌មានជាតិ

ស្លាប់១៧នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៥ ខែមករា

បានផុស

នៅ

តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៧ លើក ក្នុងនោះបណ្ដាលឱ្យស្លាប់មនុស្សចំនួន១៧ នាក់ របួសសរុបចំនួន១៩ នាក់ (របួសធ្ងន់ចំនួន១៣ នាក់) ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា រយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៤២ លើក ធ្វើឱ្យមនុស្សចំនួន១៣៩ នាក់បានស្លាប់ និងចំនួន៣៣៦នាក់របួស ខណៈយានយន្តល្មើស ចំនួន២៣៣២៧ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា សម្រាប់ថ្ងៃទី២៥ ខែមករា នេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងពិន័យយានយន្តសរុបចំនួន៩២០ គ្រឿង ក្នុងនោះ មានម៉ូតូចំនួន៦៦៤ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២៥៦ គ្រឿង។

លោកថា ក្នុងចំណោមម៉ូតូល្មើសទាំង៦៦៤ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៥៩៧ នាក់, បើកបរល្មើសសញ្ញាចំនួន២៧ គ្រឿង, ស្រវឹងចំនួន០៩ នាក់, បើកបរដោយអត់ស្លាកលេខចំនួន១៩ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១២ នាក់។

ចំណែករថយន្តទាំង២៥៦ គ្រឿងនោះ មានរថយន្តតូចចំនួន២០៩ គ្រឿង និងរថយន្តធំចំនួន៤៧ គ្រឿង ហើយក្នុង ចំណោម​យានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៥៩ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១០ នាក់, ល្មើសញ្ញាចំនួន​១៨ គ្រឿង, បត់ជែងចំនួន០១ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន ១១៣ នាក់, លើសចំណុះចំនួន០៩ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៦ នាក់, អត់ស្លាកលេខចំនួន១៩ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២១ នាក់៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៧ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម