ចរាចរណ៍
រថយន្ដមួយគ្រឿងបើកឡើងខឿនផ្លូវបុកអ្នកប៉ះកង់ជាជនពិការស្លាប់ភ្លាមៗ
បុរសម្នាក់ជាជនពិការ ខណៈកំពុងអង្គុយរង់ចាំភ្ញៀវមកប៉ះកង់ស្រាប់តែមានរថយន្តមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបេីកបរក្នុងល្បឿនលឿនដូចហោះរេចង្លូតទៅបុកបណ្ដាលឱ្យបុរសពិការជាជាងប៉ះកង់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម ។

ហេតុការណ៍គ្រោះថ្នាក់យ៉ាងរន្ធត់នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចរបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-6075 មានក្មេងចាស់ពីរនាក់ទៀតរួមដំណើរជាមួយ ដោយធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាំឡើងទៅលើចឹញ្ចើមផ្លូវបុករឺម៉កប៉ះកង់ពេញទំហឹងបណ្ដាលឱ្យរឺម៉កប៉ះកង់ដាច់ជាបំណែក ខូចខាតទាំងស្រុង និងស្លាប់បុរសពិការជាជាងប៉ះកង់ម្នាក់ នៅកន្លែងកើតហេតុ និងក្រុមគ្រូសារគាត់ពីរនាក់ទៀតងរបួសធ្ងន់ ចំណែកខាងភាគីរថយន្តរងរបួសក្មេងម្នាក់។
ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នាឃាត់តៃកុងរថយន្តរួចប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញធ្វើការវាស់វែងយករថយន្ត និងរឺម៉កប៉ះកង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


