ចរាចរណ៍
កម្លាំងនគរបាលខណ្ឌបឹងកេងកង ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង នៅផ្លូវម៉ៅសេទុង
កងកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាតិស្រវឹង និងគ្រឿងញៀន នៅលើបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី ០១ ខណ្ឌបឹងកេងកង ទល់មុខវិទ្យាស្ថានវ៉ាន់ដា កាលពីវេលាម៉ោង ២៣ និង ០០ នាទីយប់ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាតិស្រវឹង និងគ្រឿងញៀន កាលពីវេលាម៉ោង ២៣ និង ០០ នាទីយប់ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់វេលាម៉ោង ០២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៤ នៅលើបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី ០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

របាយការណ៍ដដែលនេះបន្តថា សហប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សរ សំណាង និង លោកឧត្ដមសេនីយ៍ត្រី ស ថេន ជាស្នងការរងទទួលការងារខណ្ឌបឹងកេងកង និងលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត ជាអធិការនគរបាលខណ្ឌបឹងកេងកង ដែលមានកម្លាំងចូលរួមចំនួន ៤០ នាក់ ក្នុងនោះ កម្លាំង នៃអធិការដ្ឋានខណ្ឌបឹងកេងកង ចំនួន ២០ នាក់។

របាយការណ៍បង្ហាញថា លទ្ធផល នៃកិច្ចសហប្រតិបត្តិការបានត្រួតពិនិត្យលើយានយន្តឆ្លងកាត់គោលដៅមានចំនួនសរុប ១៧៩ គ្រឿង ក្នុងនោះរកឃើញអ្នកបើកបររថយន្តល្មើសច្បាប់សរុបចំនួន ២៣ គ្រឿង និងបានអប់រំចំពោះអ្នកបើកបរមានជាតិស្រវឹងក្រោម ០.២៥mg/L ចំនួន ១១ នាក់ និងអប់រំអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន ១៩ នាក់ ផងដែរ។

របាយការណ៍ដដែល ក៏បានបញ្ជាក់ឲ្យដឹងថា យានយន្តចំនួន ១២ គ្រឿង ត្រូវបានផាកពិន័យ ក្នុងនោះមានរថយន្តចំនួន ០២ គ្រឿង និង ម៉ូតូចំនួន ១០ គ្រឿង។ ចំណែកយានយន្តដែលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង មានចំនួន ១១ គ្រឿង (ម៉ូតូ ០២ គ្រឿង និងរថយន្ត ០៩ គ្រឿង) ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនបង់ផាកពិន័យតាមច្បាប់។

ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវន្ត អធិការខណ្ឌបឹងកេងកង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅ ប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


