ចរាចរណ៍
គណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង ក្នុងមូលដ្ឋាន
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបទល្មើសផ្សេងៗ អនុវត្តតាមប្រមុខថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង និងបទល្មើសផ្សេងៗ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើស នៅក្នុងមូលដ្ឋាន។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា និងជាប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំផ្ទាល់កម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្រវឹង និងបទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្កើនសន្តិសុខជូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរ។

លោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាព ដឹកនាំចុះផ្ទាល់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍នេះ យោងតាមថ្នាក់ដឹកនាំដែលដាក់បទបញ្ជាឲ្យដាក់ត្រួតពិនិត្យជាប់ជាប្រចាំ និងតាមបណ្ដាគោលដៅផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើស ជាពិសេសបទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុង ១ ថ្ងៃៗ ជាច្រើនករណី បណ្ដាលឲ្យមានមនុស្សរងរបួស និងស្លាប់ជាប់ជាប្រចាំផងដែរ។ ក្នុងនោះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និង កុំបើកបរក្នុងពេលស្ថានភាពស្រវឹង។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ ៧ មករា ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍តាមគោលដៅ ជាប្រយោជន៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ៕
អត្ថបទ ៖ សុភា










-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥៥ នាទី agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


