ព័ត៌មានអន្ដរជាតិ
អេក្វាឌ័រចាប់ខ្លួនមនុស្ស៥នាក់ ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតី
មនុស្សប្រាំនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Daniel Noboa អំឡុងពេលមានការតវ៉ានៅក្នុងប្រទេសអេក្វាឌ័រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៨ខែតុលា។

បាតុករប្រហែល ៥០០ នាក់បានគប់ដុំថ្មទៅលើរថយន្តរបស់ប្រធានាធិបតីអេក្វាឌ័រលោក Daniel Noboa ហើយមានសញ្ញាប្រើកាំភ្លើងវាយប្រហារលើរថយន្តផងដែរ។ ទោះយ៉ាងណាលោក Noboa មិនរងរបួសទេ។ ជនសង្ស័យទាំងអស់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទភេរវកម្ម និងការប៉ុនប៉ងធ្វើឃាត។
គួរបញ្ជាក់ថា ការតវ៉ាបានផ្ទុះឡើងបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់ការឧបត្ថម្ភធនប្រេងសម្រាប់ប្រេងម៉ាស៊ូត ដែលធ្វើឲ្យប្រេងឡើងថ្លៃ។ រដ្ឋាភិបាលនិយាយថាការបញ្ឈប់ការឧបត្ថម្ភធននឹងជួយសន្សំប្រាក់ចំនួន ១.១ ពាន់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីជួយកសិករ និងកម្មករដឹកជញ្ជូន ប៉ុន្តែមនុស្សជាច្រើនមានការខឹងសម្បារព្រោះវាបង្កើនថ្លៃរស់នៅរបស់ពួកគេ។

ការតវ៉ាត្រូវបានដឹកនាំដោយ Conaie ដែលជាអង្គការសិទ្ធិជនជាតិដើមភាគតិចដ៏ធំបំផុតរបស់អេក្វាឌ័រ។ ពួកគេបានបិទផ្លូវ និងហែក្បួនអស់រយៈពេលជាងពីរសប្តាហ៍មកហើយ។ Conaie និយាយថា រដ្ឋាភិបាលកំពុងចាប់មនុស្សដោយអយុត្តិធម៌ និងប្រើអំពើហិង្សា ខណៈរដ្ឋាភិបាលហៅការតវ៉ានេះថាជាអំពើឧក្រិដ្ឋកម្ម។
កាលពីសប្តាហ៍មុន ក្បួនរថយន្តរបស់លោកប្រធានាធិបតីក៏ត្រូវបានគេវាយប្រហារផងដែរ ខណៈដែលលោកកំពុងធ្វើដំណើរជាមួយអ្នកការទូតមកពី អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អ៊ីតាលី និងបុរីវ៉ាទីកង់។ ទាហានខ្លះបានរងរបួសនៅក្នុងហេតុការណ៍នេះ។ Conaie មានប្រវត្តិដ៏យូរលង់មកហើយក្នុងការដឹកនាំការតវ៉ាដ៏ធំ និងបានបណ្តេញប្រធានាធិបតីបីនាក់នៅចន្លោះឆ្នាំ ១៩៩៧ និង ២០០៥ ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


