ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ផ្ញើលិខិតប្រាប់នាយករដ្ឋមន្ត្រីថៃ ឲ្យដោះស្រាយភាពតានតឹងតាមព្រំដែនជាមួយកម្ពុជា
នៅថ្ងៃព្រហស្បតិ៍ទី៩ខែតុលានេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដោយបង្ហាញពីបំណងចង់ឃើញប្រទេសថៃ និងកម្ពុជា ដោះស្រាយភាពតានតឹងនៅតាមព្រំដែនដែលកំពុងបន្ត។

សារនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ថៃមិនខ្វល់ពីការចូលរួមរបស់លោក ត្រាំ ក្នុងដំណើរការសន្តិភាព និងមិនខ្វល់សូម្បីតែប្រធានាធិបតីអាមេរិកទទួលបានរង្វាន់ណូបែលសន្តិភាពសម្រាប់តួនាទីសម្របសម្រួលរបស់គាត់ផងដែរ។
ការប៉ះទង្គិចគ្នាយ៉ាងសាហាវបានផ្ទុះឡើងក្នុងខែកក្កដាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើន និងបង្ខំឲ្យពលរដ្ឋរាប់សិបម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង។ ប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់ ក្រោមការសម្របសម្រួលមួយផ្នែកដោយលោក ត្រាំ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលប្រាំថ្ងៃ ប៉ុន្តែចាប់តាំងពីពេលនោះមកបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយមកបានគាំទ្រលោក ត្រាំ ឲ្យទទួលរង្វាន់ណូបែលសន្តិភាព ដោយបានសរសើរ«ការទូតប្រកបដោយភាពច្នៃប្រឌិត» របស់គាត់ ដែលបានជួយបញ្ចប់ការប្រយុទ្ធគ្នា។

លោក Anutin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកកថា «ប្រធានាធិបតី ត្រាំ បានផ្ញើលិខិតមកខ្ញុំ ដោយបង្ហាញពីបំណងចង់ឃើញប្រទេសទាំងពីរ ថៃ និងកម្ពុជា ចរចាដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះ។ ខ្ញុំនឹងឆ្លើយតបទៅគាត់តាមគោលជំហររបស់យើង… ហើយប្រសិនបើកម្ពុជាធ្វើតាម ថៃត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមដំណើរការ»។
លោក Anutin បានបន្តថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាប្រសិនបើកម្ពុជាដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន បោសសម្អាតមីន បង្ក្រាបអ្នកបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត និងផ្លាស់ប្តូរទីលំនៅពលរដ្ឋរបស់ខ្លួនចេញពីតំបន់ដែលប្រទេសថៃចាត់ទុកជារបស់ខ្លួន។
នៅពេលសួរថាតើការតែងតាំងលោក ត្រាំ របស់កម្ពុជាសម្រាប់រង្វាន់ណូបែលអាចផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងភ្នំពេញឬអត់ លោក Anutin បានច្រានចោលគំនិតនេះ។ លោកបានថ្លែងថា៖ «ខ្ញុំគិតតែពីផលប្រយោជន៍របស់ប្រទេសថៃ សុវត្ថិភាពរបស់ប្រជាជនថៃ និងអធិបតេយ្យភាពរបស់ប្រទេសជាតិប៉ុណ្ណោះ។ ប្រសិនបើនរណាម្នាក់ឈ្នះរង្វាន់ គឺល្អសម្រាប់ពួកគេ ប៉ុន្តែវាមិនពាក់ព័ន្ធនឹងអ្វីដែលថៃនឹងធ្វើនោះទេ»៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


