ព័ត៌មានអន្ដរជាតិ
តើម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ លោកស្រី María Corina Machado ជានរណា?
ទីបំផុត ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ ត្រូវរកឃើញហើយ គឺបានទៅលើលោកស្រី María Corina Machado មកពីប្រទេសវ៉េណេស៊ុយអេឡា។

គណៈកម្មាធិការណូបែលបញ្ជាក់ថា ខ្លួនសម្រេចផ្តល់រង្វាន់ណូបែលសន្តិភាពនេះដល់ Machado ព្រោះលោកស្រីធ្វើការមិនចេះនឿយហត់ ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា និងការតស៊ូរបស់លោកស្រីដើម្បីសម្រេចបានការផ្លាស់ប្តូរដោយយុត្តិធម៌ និងសន្តិភាពពីរបបផ្តាច់ការទៅលទ្ធិប្រជាធិបតេយ្យ។
ទន្ទឹមនោះ ប្រធានគណៈកម្មាធិការនេះនិយាយថា Machado បានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់។ លោកស្រីបាននាំក្រុមប្រឆាំងរបស់ប្រទេស ឲ្យមករួមគ្នាជាមួយជំហរដ៏រឹងមាំក្នុងការគាំទ្រឲ្យមានការផ្លាស់ប្តូរដោយសន្តិវិធីឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។ ម្ចាស់ជយលាភីរូបនេះ តំណាងឲ្យក្តីសង្ឃឹមសម្រាប់អនាគត កន្លែងមួយដែលការពារសិទ្ធិពលរដ្ឋ។ នៅថ្ងៃអនាគត ប្រជាជននឹងមានសេរីភាពក្នុងការរស់នៅដោយសន្តិភាព។
លោកស្រី Machado កើតនៅថ្ងៃទី៧ខែតុលាឆ្នាំ១៩៦៧ ក្នុងទីក្រុង ការ៉ាកាស នៃប្រទេសវ៉េណេស៊ុយអេឡា។ លោកស្រីរៀនចប់ផ្នែកវិស្វកម្មឧស្សាហកម្មនៅសាកលវិទ្យាល័យ Andrés Bello Catholic និងសញ្ញាបត្រឯកទេសផ្នែកហិរញ្ញវត្ថុ។

មុនចូលប្រឡូកក្នុងឆាកនយោបាយ, នៅឆ្នាំ១៩៩២ លោកស្រីបានបង្កើតមូលនិធិ Atenea Foundation ដែលធ្វើការដើម្បីជួយកុមារគ្មានទីពឹងនៅតាមដងផ្លូវក្នុងទីក្រុងការ៉ាកាស។
នៅឆ្នាំ២០០១ លោកស្រីបានចូលរួមបង្កើតក្រុម Súmate ដែលជាអង្គការមិនមែនរដ្ឋាភិបាលផ្តោតលើការត្រួតពិនិត្យការបោះឆ្នោត និងលើកកម្ពស់តម្លាភាព។
លុះមកដល់ឆ្នាំ២០១០ លោកស្រីបានឈរឈ្មោះជាសមាជិករដ្ឋសភាវ៉េណេស៊ុយអេឡា ហើយឈ្នះដោយទទួលសំឡេងឆ្នោតច្រើនជាងគេក្នុងចំណោមបេក្ខជនទាំងអស់។ លោកស្រីបានបំពេញតួនាទីជាសមាជិកសភារហូតដល់ឆ្នាំ២០១៤ មុនពេលត្រូវបានបណ្តេញចេញ ដោយរបបដឹកនាំ។
នៅឆ្នាំ ២០១២ លោកស្រីបានបង្កើតគណបក្សនយោបាយប្រឆាំងដែលហៅថា VENTE Venezuela ដែលលោកស្រីបន្តដឹកនាំជាអ្នកសម្របសម្រួលថ្នាក់ជាតិ។ លោកស្រីត្រូវបានចាត់ទុកជា មេដឹកនាំគណបក្សប្រឆាំង ដែលមានឥទ្ធិពលបំផុតបន្ទាប់ពីលោក Hugo Chávez ហើយមានប្រជាប្រិយភាពខ្ពស់ក្នុងការប្រឆាំងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។

នៅខែតុលាឆ្នាំ២០២៣ លោកស្រីបានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រឆាំងដោយសំឡេងគាំទ្រលើស ៩២% ដើម្បីក្លាយជាបេក្ខភាពប្រធានាធិបតីសម្រាប់ឆ្នាំ២០២៤។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីត្រូវបានរដ្ឋាភិបាលហាមឃាត់ មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតរយៈពេល១៥ឆ្នាំ ក្រោមបទចោទប្រកាន់មិនច្បាស់លាស់ ពាក់ព័ន្ធការរារាំងដំណើរការប្រជាធិបតេយ្យ។
ដ្បិតត្រូវបានហាមឃាត់ក៏ដោយ លោកស្រីនៅតែបន្តដឹកនាំយុទ្ធនាការគាំទ្របេក្ខភាពដែលជំនួសលោកស្រីគឺលោក Edmundo González Urrutia ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីខែកក្កដា ឆ្នាំ ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើហេតុអ្វីបានជា ត្រាំ មិនទទួលពានណូបែលសន្តិភាពឆ្នាំ២០២៥?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


