ព័ត៌មានជាតិ
សហជីពកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះភាគីថៃរំលោភដែនអធិបតេយ្យភាពកម្ពុជាម្តងហើយម្តងទៀត
ក្រុមសហជីពនៅកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាម្តងហើយម្តងទៀត ដែលជាទង្វើដ៏ឃោរឃៅបំផុត និងយ៉ាងគឃ្លើន។

ការថ្កោលទោសនេះ បន្ទាប់ពីកាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ កងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ។ សកម្មភាពបំពានយ៉ាងគឃ្លើននេះ ត្រូវបានក្រុមសហជីពកម្ពុជា ចាត់ទុកជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោលបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា សង្កេតឃើញថា យោថៃបានរំលោភបទឈប់បាញ់ម្ដងហើយម្ដងទៀតជាមួយកម្ពុជា ហើយមិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី ១០ ខែតុលា យោធាថៃ បានបន្តឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនថែមទៀត។ លោកចាត់ទុកទង្វើចូលមកទន្ទ្រាន និងឈូសឆាយមកលើទឹកដីកម្ពុជា គឺជាអំពើដ៏អាក្រក់ និងឃោរឃៅបំផុត ហើយក៏ជាការរំលោភទាំងសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិថែមទៀត។
លោក សំ សឿន បានថ្លែងថា «យើងខ្ញុំសូមថ្កោលយ៉ាងខ្លាំង ចំពោះទង្វើដ៏អាក្រក់របស់យោធាថៃ ដែលបានមករំលោភបំពានម្ដងហើយម្ដងទៀត មកលើទឹកដីកម្ពុជាជាពិសេសគឺនៅក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជារស់នៅអាស្រ័យផលរាប់ទសវត្សមកហើយ»។

ចំណែកលោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានកត់សម្គាល់ដែរថា ភាគីថៃ តែងតែយកលេសឈ្លានពានមកលើទឹកដីរបស់កម្ពុជាម្ដងហើយម្ដងទៀត ជាពិសេសតាមរយៈសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីនៅភូមិព្រៃចាន់ ដែលនេះជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជា។ លោកក៏បានថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ ហើយចាត់ទុកថាជាទង្វើសាហាវព្រៃផ្សៃបំផុត។
លោកបានថ្លែងថា៖« យើងឃើញថាសម្រាប់ភាគីថៃតែងតែយកគ្រឿងចក្រយកមកឈូសឆាយ ហើយមានការចាក់ឧបករណ៍បំពងសំឡេងរំខានដល់ប្រជាពលរដ្ឋ ក៏ដូចជាក្មេងតូចៗដែលមិនអាចបានសម្រាកនៅពេលយប់ ហើយនេះជាទង្វើមួយសាហាវព្រៃផ្សៃបំផុត ដែលភាគីថៃតែងតែអនុវត្តមកលើកម្ពុជា»។
គួរឱ្យដឹងថា សកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់, រំលោភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC, រំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី ២ មាត្រា ៤ នៃ MoU ឆ្នាំ ២០០០ និងរំលោភលើគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


